ស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជា

១៥ សីហា ២០១៥ / 15 August 2015

លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា មកពីគណបក្សសម រង្ស៊ី និងជាអ្នកជំនាញកិច្ចការព្រំដែន របស់គណបក្សសង្រ្គោះជាតិ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង ៦:០០ ព្រឹកថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ ២០១៥នេះ។

ប្រភព៖ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់ ឯក​ឧត្តម សម រង្សុី

នៅ​ទីបំផុត លោក​ហុង សុខ​ហួរ​សមាជិក​ព្រឹទ្ធសភា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៥​សីហា វេលា​៦:០០ ស្ថិតនៅ​ក្នុង​ភូមិគ្រឹះ​លេខ​១០៦A ផ្លូវ​២០១១ ភូមិ​គោក​ឃ្លា​ង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បន្ទាប់ពី​លោក​រត់គេច​ខ្លួន​អស់​រយ​:​ពេល​២​ថ្ងៃ​។​
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អះអាងថា ការចាប់ខ្លួន​របស់​ស​មាជិក​ព្រឹទ្ធសភា​នៃ​គណបក្សស​ម​រង្ស៊ី​គឺ​ត្រឹមត្រូវ​តាមច្បាប់​។ ត្រឹមត្រូវ​តាមច្បាប់ ព្រោះ​បទល្មើស​របស់​លោក ហុង សុខ​ហួរ ចូលទៅ​ក្នុង​រដ្ឋ​ធ​ម្មនុ​ញ្ញនៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៃ​ច្បាប់​ស្តីពី​លក្ខន្តិកៈ​សមាជិក​ព្រឹទ្ធសភា​។ ដូច្នេះ សមត្ថកិច្ច​ចាប់ខ្លួន​ដោយ​យោង​ទៅតាម​បទល្មើស​ជាក់ស្ដែង មិន​ខុស​ច្បាប់​ឡើយ​។​

សម្លេងលោក មេធាវី ប៊ុន ហ៊ុន

បើ​តាម​លោក​មេធាវី អ៊ីវ ប៉ូ​លី​បានបញ្ជាក់​ថា សមត្ថកិច្ច​អាច​ចាប់ខ្លួន​សមាជិក​ព្រឹទ្ធសភា គឺ​ផ្ទុយទៅនឹង​ច្បាប់ ព្រោះ​អភ័យ​ឯក​សិទ្ធ​មិនទាន់​ដកចេញ​។ តែ​បើ​សិន សមត្ថកិច្ច​ឃាត់ខ្លួន​នាំ​ទៅ​សាកសួរ អាច​ត្រឹមត្រូវ​តាមច្បាប់​។​

សម្លេងលោក មេធាវី អ៊ីវ ប៉ូលី

កាលពី​ថ្ងៃ​ទី​១៣​សីហា លោក​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ប្រកាស​ឱ្យ​ចាប់ខ្លួន​លោក​ហុង សុខ​ហួរ ដោយ​ចោទប្រកាន់​ថា លោក​បាន​ក្បត់ជាតិ ដោយ​បាន​ក្លែងបន្លំ ខ្លឹមសារ​ដើម នៃ​សន្ធិសញ្ញា រវាង​កម្ពុជា​-​វៀតណាម ត្រង់​មាត្រា​៤ ដោយ​បាន​និយាយថា “​ភាគី​ទាំង​២​នឹង​ធ្វើ​កិច្ចចរចា ដើម្បី​ចុះហត្ថលេខា​សម្រាប់​រំលាយ​ព្រំដែន​ជាតិ ប្រទេស​ទាំង​២”​។

សម្លេងនាយករដ្ឋមន្រ្តី ហ៊ុន សែន

ប្រភព៖ សារព័ត៌មានវាយោ VAYOFM

វិឌីអូនៃការនាំខ្លួនលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា និងប្រធានគណៈកម្មារការទី១០ នៃព្រឹត្តសភា បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ

ប្រភព៖ បណ្តាញសារព័ត៌មានវិទ្យុអាស៊ីសេរី RFA

%d bloggers like this: