ការងារពិនិត្យមើលស្ថានីយ៍បូមទឹក នៅភាគីខាងជើងរាជធានីភ្នំពេញ

ប្រឡាយ និងស្ថាននីយបូមទឹកនៅភាគខាងជើងរាជធានីភ្នំពេញ ក្នុងភូមិសាស្រ្តខណ្ឌចំនួន៣៖ ខណ្ឌឬស្សីកែវ ព្រែកព្នៅ និងពោធិ៍សែនជ័យ ដែលជាតំបន់ដែលត្រូវបូមរំដោះទឹកពីកណ្ដាលរាជធានីភ្នំពេញ ដើម្បីជៀសវាងការជន់លិចដោយជំនន់ទឹកភ្លៀងនោះ ត្រូវបានអភិបាលរាជធានីភ្នំពេញ និងមន្រ្តីជំនាញចុះពិនិត្យពីស្ថានភាពជាក់ស្ដែង ។
នៅព្រឹកថ្ងៃទី០៩ខែសីហាឆ្នាំ២០១៥, ឆ្លៀតពេលចុងសប្ដាហ៍ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានីយ៍បូមទឹកស្វាយប៉ាក ស្ថានីយ៍បូមទឹកកប់ស្រូវ ស្ថានីយ៍បូមទឹកទួលសំពៅ ដើម្បីពិនិត្យស្ថានភាពទឹកហូរ និងបន្ដទៅពិនិត្យតំបន់ផ្លូវរថភ្លើងសង្កាត់សំរោងក្រោម ផ្សារជម្ពូវ័ន្ត និងសហគមន៍ភូមិ៣ សង្កាត់ស្រះចក ។

H.E. Pa Socheatevong led officials to inspect canals and pumping stations located at the east of Phnom Penh.

ស្ថានីយ៍បូមទឹកទំនប់កប់ស្រូវ

ស្ថានីយ៍បូមទឹកទួលសំពៅ

ប្រភព៖ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការណ៍សាលារាជធានីភ្នំពេញ

%d bloggers like this: