Archive for 9 ខែសីហា 2015

សន្និសីទ្ធសារព័ត៌មានពីមូលហេតុទឹកភ្លៀងជន់លិច និងផែនការយុទ្ឋសាស្ត្រអភិវឌ្ឍន៍បណ្តាញលូក្នុងរាជធានីភ្នំពេញ

សន្និសីទ្ធសារព័ត៌មានពីមូលហេតុទឹកភ្លៀងជន់លិច និងផែនការយុទ្ឋសាស្ត្រអភិវឌ្ឍន៍បណ្តាញលូក្នុងរាជធានីភ្នំពេញ!

លោកសាំ ពិសិដ្ឋ បានលើកឡើងពីមូលហេតុទឹកភ្លៀងជន់លិច និង ផែនការយុទ្ឋសាស្ត្រអភិវឌ្ឍន៍បណ្តាញលូក្នុងរាជធានីភ្នំពេញ!

Mr. Sam Piseth, director of Department of Public Works and Transportation, explained the cause of flooding and the strategic plan for sewer network in Phnom Penh.

ប្រភព៖ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការណ៍របស់សាលារាជាធានីភ្នំពេញ

សិក្ខាសាលា កម្ពុជា-ជប៉ុន ស្តីពីប្រព័ន្ធដឹកជញ្ជូនទីក្រុងភ្នំពេញ

ក្រសួងសាធារណការនិងដឹកជញ្ជូន សាលារាជធានីភ្នំពេញ ក្រសួងរៀបចំដែនដីនិងដឹកជញ្ជូនជប៉ុន និងអង្គការ JICA បានរៀបចំសិក្ខាសាលាកម្ពុជា-ជប៉ុន ស្តីពីប្រព័ន្ឋដឹកជញ្ជូនសាធារណៈក្នុងរាជធានីភ្នំពេញ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) កាលពីព្រឹកថ្ងៃទី ០៦ ខែសីហា
ឆ្នាំ២០១៥។ ដោយអង្គសិក្ខាសាលា បានបង្ហាញអំពី ៖
– គោលនយោបាយដឹកជញ្ជូននៃប្រទេសកម្ពុជា ។
– ប្រព័ន្ធដឹកជញ្ជូននៅតាមទីក្រុងនៅក្នុងប្រទេសជប៉ុន ។
– ការផ្តល់ជំនួយរបស់អង្គការ JICAក្នុងវិស័យដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា ។
– ផែនការមេដឹកជញ្ជូននៅរាជធានីភ្នំពេញ ។
– ផែនការមេ បង្ហាញពីគម្រោងរថភ្លេីងលេីអាកាសប្រភេទ AGT ចំនួន៣ខ្សែៈ
ខ្សែទី១- ផ្តេីមពីចំណុចវិថីកម្ពុជាក្រោម មហាវិថីព្រះមុនីវង្ស មហាវិថីសហព័ន្ឋរុស្សីុ និងរង្វង់មូលចោមចៅ។
ខ្សែទី២- ផ្តេីមពីមហាវិថីព្រះមុនីវង្ស រត់ស្របផ្លូវរថភ្លេីងរួចបត់ឆ្វេងតាមផ្លូវតាំងកសាងចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ខ្សែទី៣- ផ្តេីមពីផ្សារថ្មី វិថីហ្សាលដឺហ្គោល វិថីព្រះមុនីរ៉េត ផ្លូវវេងស្រេង រង្វង់មូលចោមចៅ បត់មកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
– បង្ហាញពី AGT របស់ក្រុមហ៊ុន Mitsubishi ។
និងថ្លែងសន្ទរកថាបិទសិក្ខាសាលា កម្ពុជា-ជប៉ុន របស់ឯកឧត្តម អៀង អូននី អភិបាលរងរាជធានីភ្នំពេញ និងឯកឧត្តម Kiyoshi shimizu រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនិងដឹកជញ្ជូនជប៉ុន ។

Department of public works and transportation, Ministry of land management and urban planning, and JICA organized a Japan-Cambodia workshop on transportation system in Phnom Penh. The workshop presented the followings:
-transportation policy in Cambodia
-transportation network in Japan
-JICA donation in transportation sector in Cambodia
-master plan for transportation system in Cambodia
-master plan for 3 lines of sky train.

ប្រភព៖ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការណ៍របស់សាលារាជធានីភ្នំពេញ

ស្ថានភាពជីកស្តារកំណកភក់ប្រឡាយជើងឯក

ដេីម្បីសម្រួលផ្លូវទឹកហូររំដោះការលិចលង់ក្នុងភូមិប្រជាពលរដ្ឋ នៅថ្ងៃទី០៧ខែសីហាឆ្នាំ២០១៥ សាលាខណ្ឌដង្កោ សហការជាមួយមន្ទីរសាធារណការរាជធានីភ្នំពេញ ធ្វេីការជីកស្តារកំណកភក់ប្រឡាយជេីងឯក ចាប់ពីទីលានចាក់សំរាមដល់បឹងជេីងឯក។

ប្រភព៖ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការណ៍របស់សាលារាជធានីភ្នំពេញ

ស្ថានភាពបូមទឹករំដោះការជន់លិចនៅតំបន់ភាគខាងជើងនៃរាជធានីភ្នំពេញ

បន្ទាប់ពីបានបិទទ្វារទឹកបង្ហូរចូលទន្លេនៅស្វាយប៉ាក នៅខណៈពេលនេះ ស្ថានីយ៍ចំនួន ៣ គឺ ស្ថានីយ៍បូមទឹកកប់ស្រូវ ស្ថានីយ៍ស្វាយប៉ាក និងស្ថានីយ៍ទួលសំពៅ បាននិងកំពុងចាប់ផ្តេីមដំណេីរការបូមទឹករំដោះការជន់លិចនៅតំបន់ភាគខាងជេីងរាជធានីភ្នំពេញ។

After closing down Svay Pak water gate, kob srov, svay pak, and toul sompov pumping stations are pumping water at the east of Phnom Penh to stop the flooding.

ប្រភព៖​ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការណ៍របស់សាលារាជធានីភ្នំពេញ

របាយការណ៍កម្ពស់ទឹក

សូមគោរពជម្រាបជូននូវស្ថានភាពកម្ពស់ទឹកទន្លេប្រចាំថ្ងៃ ដើម្បីជាការជ្រាប និងប្រុងប្រយ័ត្នកូនចៅនៅរដូវវស្សា សម្រាប់បងប្អូននៅតាមដងទន្លេ។

11866285_470308776483213_563992009170300862_n

ប្រភព៖ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការណ៍របស់សាលារាជធានីភ្នំពេញ

ស្ថានភាពកម្ពស់នីវ៉ូទឹកទន្លេ

ដោយសារកំពស់ទឹកទន្លេសាបឡេីងដល់កំពស់នីវ៉ូហូរចូលភូមិសាស្ត្ររាជធានីភ្នំពេញ នៅវេលាយប់ម៉ោង ៨:២០នាទីថ្ងៃទី០៧ខែសីហាឆ្នាំ២០១៥នេះ ទ្វារទឹកស្វាយប៉ាកត្រូវបានបិទទាំងស្រុង។
ចាប់ពីពេលនេះតទៅ នៅតំបន់ខាងជេីងរាជធានីភ្នំពេញ នឹងដំណេីរការបូមទឹកដោយស្ថានីយ៍បូមទឹកចំនួន៣ គឺស្ថានីយ៍កប់ស្រូវ ស្ថានីយ៍ស្វាយប៉ាក ស្ថានីយ៍ទួលសំពៅ។
Due to the increase of Tonle Sab river’s water level, Svay Pak water gate has been closed. From today onwards, 3 pumping stations located at the west of Phnom Penh will begin pumping.

ប្រភព៖ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់សាលារាជធានីភ្នំពេញ

ស្ពានដែលមានប្រវែងវែងៗក្នុងព្រះរាជាណាចក្រកម្ពុជា

longer brigder in Cambodia

ប្រភព៖ Pisoth Khem