Urban Flash Flood in Phnom Penh City, Cambodia

នារសៀលថ្ងៃនេះបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លំាង ដែលចាប់ផ្តើមពីម៉ោង៣រសៀល ដល់ម៉ោង ៥ល្ងាច គឺភ្លៀងខ្លាំងបន្តក្នុងរយៈពេលប្រហែលជា ២ម៉ោង។ បន្ទាប់ពី ភ្លៀងបង្អុរយ៉ាងខ្លាំង គេសង្កេតឃើញថាតំបន់ជាច្រើនក្នុងទីក្រុងភ្នំពេញត្រូវបានបន្តជន់លិច បើទោះបីជាសាលារាជធានីភ្នំពេញ បានសហការណ៍សាងសង់ ជាមួួយទីភ្នាក់ងារ JICA របស់ប្រទេសជប៉ុន ក្នុងការពង្រីកមុខកាត់ ក៏ដូចជាស្តារបណ្តាញប្រព័ន្ធលូរំដោះទឹកនានាក្នុងរាជធានីភ្នំពេញ ក៏ហើយក្តី។

ខាងក្រោមនេះជារូបភាព ក៏ដូចជាវិឌីអូ ដែលដកស្រង់ពីបណ្តាញទំនាក់ទំនងសង្គមនានា ក៏ដូចជាបណ្តាញទំនាក់ទំនងរបស់សាលារាជធានីភ្នំពេញ

(សាលារាជធានីភ្នំពេញ)បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង ជិត២ម៉ោងនេះ ផ្សាកណ្ដាលមិនទាន់មានការលិចលង់ដូចឆ្នាំមុននោះទេ ៕

ទន្ទឹមនេះយើងសង្កេតឃើញវត្តមាន លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ និងលោក ចាប ឌីណា ប្រធានផ្សារកណ្ដាលចុះពិនិត្យស្ថានភាព និងសម្រួលផ្លូវទឹកហូរកំពុងហូរផងដែរ ៕

វិឌីអូជំនន់ទឹកភ្លៀងក្នុងទីក្រុងភ្នំពេញ

%d bloggers like this: