លោក ហ៊ុន សែន និង​លោក សម រង្ស៊ី បង្កើន​ភាព​ស្និត​ស្នាល​ដែល​មិន​ធ្លាប់​មាន​​

មេដឹកនាំ​កំពូលរបស់​កម្ពុជា គឺ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក​សម រង្ស៊ី បាន​បង្ហាញ​ភាព​ស្និត​ស្នាល ជា​លក្ខណ​ឯកជនដែល​មិន​ធ្លាប់មាន ក្នុង​ជីវិត​ន​យោ​យកន្លងទៅ រវាង​បក្ស​កាន់អំណាច និង​បក្សប្រឆាំង ​។​

​ភាព​ស្និត​ស្នា​លមិន​ធ្លាប់​មាន​នេះ ត្រូវបាន លោក សម រង្ស៊ី​បង្ហាញ​នៅ​លើ​បណ្តាញ​ច​សង្គម​ផ្ទាល់របស់លោក នៅ​ថ្ងៃ​ទី​១២ ​ខែកក្កដា​នេះ ​។​

​តាម​រូបភាព​បង្ហាញថា លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អង្គុយ កៅអី​ជាប់ លោក សម រង្ស៊ី ហើយ​សម្លឹង​យ៉ាង​យកចិត្តទុកដាក់មើល​លោក សម រង្ស៊ី ដែល​កំ​ពុងអង្គុយ​កាន់​ទូរ​សព្ទ​ហាក់​បាន​មើល​រូបភាព​ក្នុង​ទូរ​សព្ទ​នោះរួមគ្នា​​​ ។​

​ក្រៅ​ពី​អង្គុយ​មើល​រូបភាព​ក្នុង​ទូ​រសព្ទ​រួមគ្នា ក៍មាន​រូប​ថត​ច្រើន​សន្លឹក​ទៀតបង្ហាញលើ​បណ្តាញ​សង្គមរបស់លោក សម រង្ស៊ី ដែល​បង្ហាញពី​ក្រុម​គ្រួសារ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នឹង​ក្រុម​គ្រួសារ លោក សម រង្ស៊ី ឈរ​ថត​រួមគ្នាជា​លក្ខណ​គ្រួសារ​​ ។​

​លោក សម រង្ស៊ី បញ្ជាក់​លើ​បណ្តាញ​សង្គម​របស់​លោក​ថា ការជួបជុំ​បែបនេះ ជា​លើកទីមួយ និង​មាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ​នៅ​ប្រទេស​កម្ពុជា ដែល​តាម​ទម្លាប់ តែងតែ​ឈ្លោះ​គ្នា​ឥត​ប្រណី រហូត​ដល់​កាប់សម្លាប់​គ្នា​ក៏មានដែរ​ ។​

​លោក​សម រង្ស៊ី ​ចង់​ឲ្យ​ភាពស្និតស្នាល​តាម រយៈ​វប្បធម៌​សន្ទនា​នេះ សាយភាយ​ទៅដល់​មន្ត្រី​គ្រប់​ជាន់ថ្នាក់របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ។​

​ជាងនេះទៅទៀត លោក សម រង្ស៊ី​ចង់​ឃើញ​វប្បធ៌ម​សន្ទនា​នេះ ប្រែក្លាយ​ជា​ការពង្រឹង​ឯកភាព​ជាតិដែល​ជម្រុញ​ឲ្យ​ជនជាតិ​ខ្មែរ​ទាំងអស់ពី​គ្រប់​និន្នាការ​នយោបាយ ចេះ​រួបរួម​គ្នា ដើម្បី​ការពារ​ទឹកដី​ប្រទេស​កម្ពុជា ឲ្យបាន​គង់វង្ស និង​ធ្វើឲ្យ​ប្រទេស​ជាតិ រីកចម្រើន​ពិតប្រាកដ ក្នុង​ភាពយុត្តិធម៌​ ។

150712-hunsen-samrains1y

ប្រភព៖ បណ្តាញព័ត៌មាន VOD news

Source: http://vodhotnews.com/30768  

Advertisements
%d bloggers like this: