បាតុភូតធម្មជាតិ ខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់យ៉ាងខ្លំាងក្នុងទីក្រុងភ្នំពេញ

ថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០១៥ ម៉ោង ១៤:៣៨

រាជ​ធានីភ្នំពេញ​ ៖ តាម​សេចក្តី​រាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​ជំហាន​ដំបូង​បាន​ឱ្យ​ដឹង​ថា នៅ​មុន​នេះ​បន្តិច​ ផ្ទាំង​ប៉ាណូ​បំពាក់​ទូរទស្សន៍​ទំហំ​៥​គុណ​១០​ម៉ែត្រ​​ស្ថិត​នៅ​ជាប់គល់​​ស្ពាន​ជ្រោយ​ចង្វារ​ខាង​កើត​បាន​បាក់​ធ្លាក់​មក​ដី​ខ្ទេច​ទាំង​ស្រុង​ ខណៈ​ពេល​មេឃ​កំពុង​ភ្លៀង​ និង​ខ្យល់​បក់​បោក​ខ្លាំង បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ដល់​អ្នក​ដំណើរ​តាម​ផ្លូវ​ តែ​សំណាង​ល្អ​ពុំ​បណ្តាល​ឱ្យ​មាន​អ្នក​រង​គ្រោះ​ថ្នាក់​ទេ​។

ប្រភព​បាន​ឱ្យ​ដឹង​ថា ​ខណៈ​ពេល​មេឃ​កំពុង​ភ្លៀង​ និងខ្យល់​បោក​បក់​ខ្លាំង​ធ្វើ​ឱ្យ​ដី​ខ្សាច់​ក្រុម​ហ៊ុន​OCIC បក់​ទៅ​គ្រប​ដណ្តប់​​ភោេជនីយ​ដ្ឋាន​ និង​លំនៅ​ឋាន​ប្រជា​ពលរដ្ឋនៅ​តាម​ផ្លូវ​ជាតិ​លេខ៦​មើល​លែងឃើញ​។

នេះ​ចាត់​ទុក​ជា​សំណាង​ហើយ​ ដោយ​សារ​កន្លង​មក​កន្លែង​កើត​ហេតុ​គេ​តែង​ឃើញ​មាន​សមត្ថ​កិច្ច ប៉ូលិស​ឈរ​ ឬ​អង្គុយ​នៅ​ក្បែរ​ប៉ា​ណូ​នោះ តែ​ថ្ងៃ​នេះ​ដោយ​សារ​មាន​ភ្លៀង​ និង​ខ្យល់​បោក​បក់​ខ្លាំង​​ធ្វើ​ឱ្យ​ពួក​គាត់​នាំ​គ្នារ​ត់​រក​កន្លែង​។

លើសពីនេះទៅបើយោងទៅតាមបណ្តាញទំនាក់ទំនងសង្គមរបស់សាលា PPIT បានលើកឡើងថា៖ ទីក្រុងភ្នំពេញល្ងាចនេះបានពើបប្រទះនឹងខ្យល់កន្ត្រាក់ដែលបក់បោកខ្លាំងបណ្ដាលឲ្យរលំនិងបាក់ដើមឈើ និងផ្ទាំងប៉ាណូពានិជ្ជកម្មអស់ជាច្រើនកន្លែង ព្រមទាំងខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋអស់មួយចំនួនទៀតផង។

សូមទស្សនារូបភាពដែលទទួលបានពីបណ្តាញទំនាក់ទំនងសង្គម

 


ប្រភព៖

– បណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់សាលារាជធានីភ្នំពេញ

https://www.facebook.com/ppcityhall/posts/454553961392028?pnref=story 

 

– បណ្តាញទំនាក់ទំនងសង្គមរបស់សាលា PPIT

https://www.facebook.com/ppitholding/posts/909282255812251?pnref=story 

 

– បណ្តាញទំនាក់ទំនងសង្គមរបស់វិទ្យុ ABC Cambodia

https://www.facebook.com/ABCcambodiafamily/posts/946758728701134?pnref=story 

 

– សារព័ត៌មានកោះសន្តិភាព

https://www.facebook.com/kohsantepheap/photos/a.200310650004584.43948.199228423446140/893023324066643/?type=1&pnref=story 

%d bloggers like this: