Archive for ខែកក្កដា, 2015

បណ្តុំរូបភាពជំនន់ទឹកភ្លៀងក្នុងទីក្រុងភ្នំពេញ នាថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៥ ក្រោយភ្លៀងធ្លាក់ខ្លំាងរយៈពេល ២ម៉ោង

ប្រភព៖ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក

– សាលារាជធានីភ្នំពេញ

– កូនខ្មែរ សុវណ្ណភូមិ

– Both Khemra 

Virak An 

 

Advertisements

ស្ថានភាពជំនន់ទឹកភ្លៀងក្នុងតំបន់ផ្សារអូឬស្សី

ក្រោយភ្លៀងខ្លាំងចាប់ពីម៉ោង៣រសៀលនេះ នៅបរិវេណជុំវិញផ្សារអូរឬស្សី មានទឹកដក់នៅមាត់លូប្រមាណពី0,5-1ទឹក និងទឹកហូរនៅសល់តិចតួច មិនមានការលិចលង់ និងកកស្ទះទឹកនោះឡើយ ។
‪#‎កម្លាំងសណ្ដាប់ធ្នាប់ផ្សារកំពុងកាយសម្រាមសម្រួលផ្លូវទឹក‬

ប្រភព៖ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកសាលារាជធានីភ្នំពេញ

Source: https://www.facebook.com/ppcityhall/posts/467463250101099

ស្ថានភាពកកស្ទះចរាចរណ៍ និងស្ថានភាពទឹកលិចផ្លូវក្រោមដី ស្តុបសាលាតិចណូ

‪#‎ស្ថានភាពកកស្ទះចរាចរណ៍នៅស្ដុបតិចណូ‬ ម៉ោង 17:50pm

ជាការពិតផ្លូវក្រោមដីតិចណូដែលដាក់ឲ្យប្រើប្រាសបណ្ដោះអាសន្នបានលិចទឹកដោយសារអាងស្ដុកទឹកដែលត្រូវបូមចេញពីផ្លូវនេះមិនទាន់បានសាងសង់រួចនៅឡើយ ហើយខណៈនេះជំនាញកំពុងបូមទឹកចេញ ! ផ្សារកណ្ដាលអស់ទឹកដក់លើថ្នល់ជាស្ថាពរ

ជាទូទៅផ្លូវក្រោមដីត្រូវមានអាងស្ដុកទឹកមួយដើម្បីបូមបណ្ដោះទឹកចេញ តែអាងស្ដុកទឹកស្ដុបតិចណូយើងនេះមិនទាន់សាងសង់រួចរាល់ ។

ប្រភព៖ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកសាលារាជធានីភ្នំពេញ

Source: https://www.facebook.com/ppcityhall/posts/467478220099602

ស្ថានភាពបង្ហូរទឹកភ្លៀងដែលជនលិចនៅក្នងតំបន់មួយចំនួននាទីក្រុងភ្នំពេញ

ក្រោយពីភ្លៀងខ្លាំង ១៥នាទី ហេីយបេីទោះបីនៅភ្លៀងតិចៗ នៅវេលាម៉ោង ៥:៤៥នាទីនេះ ទឹកផ្សារកណ្តាលបានស្រកគោកអស់ហេីយ។
ទឹកបានហូរចេញទៅទន្លេយ៉ាងខ្លាំងនៅទ្វារទឹកហីុម៉ាវ៉ារី និងទ្វារទឹកផ្សារកណ្តាល។ ទោះបីភ្លៀងខ្លាំង តំបន់មុខវាំងនិងតំបន់មុខស្ថានទូតចិន មិនលិចទឹកទេ។

ប្រភព៖ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកសាលារាជធានីភ្នំពេញ

Source: https://www.facebook.com/ppcityhall/posts/467489456765145

ស្ថានភាពជំនន់ទឹកភ្លៀងក្នុងតំបន់ផ្សារអូឡាំពិច

ក្រោយភ្លៀងខ្លាំងជិត ២ម៉ោង ស្ថានភាពទឹកលិចផ្សារអូរឡាំពិកមានបន្តិចបន្តួច ហើយនឹងហូរចូលលូអស់ក្នុងរយៈពេល១៥ ខាងមុខនេះ ៕

ប្រភព៖ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកសាលារាជធានីភ្នំពេញ

Source: https://www.facebook.com/ppcityhall/posts/467470096767081

Urban Flash Flood in Phnom Penh City, Cambodia

នារសៀលថ្ងៃនេះបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លំាង ដែលចាប់ផ្តើមពីម៉ោង៣រសៀល ដល់ម៉ោង ៥ល្ងាច គឺភ្លៀងខ្លាំងបន្តក្នុងរយៈពេលប្រហែលជា ២ម៉ោង។ បន្ទាប់ពី ភ្លៀងបង្អុរយ៉ាងខ្លាំង គេសង្កេតឃើញថាតំបន់ជាច្រើនក្នុងទីក្រុងភ្នំពេញត្រូវបានបន្តជន់លិច បើទោះបីជាសាលារាជធានីភ្នំពេញ បានសហការណ៍សាងសង់ ជាមួួយទីភ្នាក់ងារ JICA របស់ប្រទេសជប៉ុន ក្នុងការពង្រីកមុខកាត់ ក៏ដូចជាស្តារបណ្តាញប្រព័ន្ធលូរំដោះទឹកនានាក្នុងរាជធានីភ្នំពេញ ក៏ហើយក្តី។

ខាងក្រោមនេះជារូបភាព ក៏ដូចជាវិឌីអូ ដែលដកស្រង់ពីបណ្តាញទំនាក់ទំនងសង្គមនានា ក៏ដូចជាបណ្តាញទំនាក់ទំនងរបស់សាលារាជធានីភ្នំពេញ

(សាលារាជធានីភ្នំពេញ)បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង ជិត២ម៉ោងនេះ ផ្សាកណ្ដាលមិនទាន់មានការលិចលង់ដូចឆ្នាំមុននោះទេ ៕

ទន្ទឹមនេះយើងសង្កេតឃើញវត្តមាន លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ និងលោក ចាប ឌីណា ប្រធានផ្សារកណ្ដាលចុះពិនិត្យស្ថានភាព និងសម្រួលផ្លូវទឹកហូរកំពុងហូរផងដែរ ៕

វិឌីអូជំនន់ទឹកភ្លៀងក្នុងទីក្រុងភ្នំពេញ

ស្ថានភាពការដ្ឋានដាក់លូទំហំ ១ម និង ១.២មនៅតាមបណ្តោយផ្លូវលេខ 69BT

គិតត្រឹមថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៥នេះ ការដ្ឋានដាក់លូទំហំ ១ម និង ១.២ម នៅផ្លូវលេខ 69BTចាប់ពីផ្លូវលេខ២៧១ដល់ផ្លូវលេខ៣៧១ ឆ្លងកាត់ផ្លូវមុខវត្តដំបូកខ្ពស់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ការងារសម្រេចដាក់លូបានប្រវែង ១០៦៦ម លេីប្រវែងសរុប ១១៣៥ម ត្រូវជា ៩៤%នៃគម្រោង។
ឆ្លងកាត់ភ្លៀងធ្លាក់រដូវវស្សាកន្លងមក បណ្តាញលូថ្មីនេះ បានដោះស្រាយបង្ហូរទឹកចេញមិនអោយទឹកលិចដូចមុនឡេីយ។

Until July 27th, 2015, the 1m and 1.2m sewer installment construction on street 69BT, from street 271 to street 371, is 94% completed.

ប្រភព៖ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកសាលារាជធានីភ្នំពេញ

Source: https://www.facebook.com/ppcityhall/posts/465777923602965