កិច្ចប្រជុំដោះស្រាយប្រព័ន្ធលូប្រឡាយ និងចរាចរ តំបន់បឹងកក់

ដើម្បីបន្ដដោះស្រាយបញ្ហាទឹកជន់លិចក្នុងតំបន់បឹងកក់ និងការកកស្ទះចរាចរជុំវិញតំបន់បឹងកក់នោះ នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ នៅសាលារាជធានីភ្នំពេញមានកិច្ច
ប្រជុំគណៈកម្មាការអភិវឌ្ឍន៍តំបន់បឹងកក់ ក្រោមអធិបតីភាពឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីមន្ទីរជំនាញពាក់ព័ន្ធ និង
ក្រុមហ៊ុន ក្នុងគោលបំណង៖
១.ជំរុញការងារដោះស្រាយផលប៉ះពាល់ដែលត្រូវធ្វើការចរចារ និងសម្របសម្រួលជាមួយប្រជាពលរដ្ឋក្នុងតំបន់បឹងកក់ឲ្យបានរួចរាល់ក្នុងខែមីនា ឆ្នាំ២០១៥ ខាងមុខនេះ។
២.ពិភាក្សាលើការងារប្រព័ន្ធលូ-ប្រឡាយ ដើម្បីសាងសង់អាងស្ដុកទឹករួម ដោះស្រាយការជន់លិចក្នុងតំបន់នេះ ក្រោយពីមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានី
ភ្នំពេញ និងក្រុមហ៊ុនបានសិក្សារួច។
៣.ណែនាំឲ្យមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញលើកគម្រោងដែលបានសិក្សារួចរាល់ ជូនសាលារាជធានីភ្នំពេញពិនិត្យសម្រេច ដើម្បីអនុវត្តគម្រោងដោះស្រាយ
ការកកស្ទះចរាចរជុំវិញតំបន់បឹងកក់នាពេលដ៏ខ្លីខាងមុខ ៕

ប្រភព៖ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់សាលារាជធានីភ្នំពេញ

Source:

https://www.facebook.com/media/set/?set=a.399272490253509.1073741987.219779514869475&type=3 

%d bloggers like this: