សកម្មភាពចុះពិនិត្យប្រឡាយព្រែកបាក់ទូក និងអូរវែង

អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ប៉ា សុជាតិវង្ស ដឹកនាំមន្រ្តីជំនាញដើរដីចម្ងាយប្រមាណជា ៧ គឺឡូម៉ែត្រ ដើម្បីត្រួតពិនិត្យស្ថានភាព និងសង្គ្រោះប្រឡាយព្រែកបាក់ទូកI ប្រឡាយព្រែកបាក់ទូកII និងប្រឡាយអូរវែង ។​ នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥ នេះ ឯកឧត្តមបានដឹកនាំមន្រ្តីជំនាញ​អាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពនៃការសាងសង់រំលោភមកលើខ្នងប្រឡាយ និងមាត់ប្រឡាយ ដែលលាតសន្ធឹងលើខណ្ឌទួលគោក និងខណ្ឌឬស្សីកែវ សំដៅធ្វើយ៉ាងណាសង្រ្គោះប្រឡាយទាំង៣ខាងលើនេះឲ្យបានល្អប្រសើរឡើងវិញដើម្បីរំដោះជំនន់ទឹកលិចក្នុងភូមិសាស្រ្តនេះ និងប្រឹងប្រែងពង្រីកផ្លូវនៅស្របប្រឡាយ ឲ្យបានដើម្បីជួយសម្រួលចរាចរក្នុងតំបន់នេះ ។
ទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់អាជ្ញាធររាជធានីភ្នំពេញក្នុងការសង្គ្រោះប្រឡាយ ទាំងបីខាងលើនេះ អាជ្ញាធរសូមអំពាវនាវដល់បងប្អូនដែលមានលំនៅដ្ឋាននៅស្របមាត់ប្រឡាយមេត្តាបញ្ឈប់ជាបន្ទាន់រាល់ការសាងសង់សំណង់តូចធំ ដែលបានប៉ះពាល់ដល់ខ្នងប្រឡាយ ចំណីប្រឡាយ និងមេត្តាជួយសហការ បង្កលក្ខណៈពេលដែលមន្រ្តីជំនាញចុះអនុវត្តន៍គម្រោងនេះ ៕

ប្រភព៖ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់សាលារាជធានីភ្នំពេញ

Source:

https://www.facebook.com/media/set/?set=a.452269301620494.1073742112.219779514869475&type=3 

%d bloggers like this: