ផលចំនេញទាំងបរិស្ថាន និងថាមពលអគ្គីសនីនៅក្នុងទីក្រុងភ្នំពេញ

ដោយគិតពីផលចំនេញ ទាំងបរិស្ថាន និងថាមពលអគ្គីសនីនៅក្នុងទីក្រុងភ្នំពេញ, នាល្ងាចថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅសាលារាជធានីភ្នំពេញ មានរៀបចំកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុន China National Environmental Protection Corp ដើម្បីពិនិត្យលើរបាយការណ៍លទ្ធផលសិក្សាគម្រោងកែច្នៃសំរាមទៅជាអគ្គីសនីនៅរាជធានីភ្នំពេញ ក្រោមអធិបតី ឯកឧត្តម អៀង អូននី អភិបាលរងរាជធានីភ្នំពេញ ។ ដែលគម្រោងរបស់ក្រុមហ៊ុននេះត្រូវចំណាយទឹកប្រាក់សរុបចំនួន ១៨៦ លានដុល្លាសហរដ្ឋអាមេរិច ដោយក្រុមហ៊ុន China National Environmental Protection Corp មានលទ្ធភាពអាចផលិតថាមពលអគ្គីសនី ក្នុង១ថ្ងៃ បាន៦០ម៉ឺន Kw/h ក្នុងសំរាម ២០០០តោន ។
បញ្ជាក់៖ ក្រុមហ៊ុនខាងលើជាក្រុមហ៊ុន០១ ក្នុងចំនោមក្រុមហ៊ុនទាំង០៦ ដែលមកប្រកួតប្រជែង លើគម្រោងកែច្នៃសំរាមទៅជាអគ្គីសនីនៅរាជធានីភ្នំពេញ។

ប្រភព៖ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់សាលារាជធានីភ្នំពេញ

Source:

https://www.facebook.com/media/set/?set=a.359704484210310.1073741875.219779514869475&type=3

%d bloggers like this: