ប្រជុំដោះស្រាយការជន់លិចក្នុងភូមិសាស្រ្តខណ្ឌពោធិ៍សែនជ័យ

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ មន្ទីរជំនាញពាក់ព័ន្ធ ក្រុមហ៊ុន AZ បានជួបប្រជុំគ្នាស្វែងរកដំណោះស្រាយដើម្បីរំដោះការជន់លិចដោយជំនន់ទឹកភ្លៀងនារដូវវស្សាក្នុងភូមិ​សាស្រ្តខណ្ឌពោធិ៍សែនជ័យ តបតាមសំណូមពររបស់ប្រជាពលរដ្ឋ ។ ឯកឧត្តម សាយ ឈុំ អនុប្រធានទី១ព្រឹទ្ធសភា បានអញ្ចើញជាអធិបតីក្នុងអង្គប្រជុំដើម្បីស្វែងយល់ និងស្ដាប់របាយការណ៍ ក្នុងគោលបំណងស្វែងរកដំណោះស្រាយការជន់លិច ក្នុងភូមិសាស្រ្តខណ្ឌពោធិ៍ទសែនជ័យ និងពិភាក្សាពីបច្ចេកទេសក្នុងការរំដោះទឹកក្នុងតំបន់នេះនាំហូរទៅចាក់ក្នុងអាងស្ដុកទឹក។ ជាការពិតដោយសារភូមិសាស្រ្តខណ្ឌពោធិ៍សែនជ័យ ជាតំបន់ទំនាប ជាហេតុធ្វើឲ្យមានការហូរទឹកពីខេត្តកំពង់ស្ពឺមកហើយជារៀងរាល់ឆ្នាំតំបន់នេះបានរងគ្រោះលិចទឹកនារដូវវស្សា នាឆ្នាំនេះអាជ្ញាធររាជធានីភ្នំពេញបានប្ដេជ្ញាចិត្ត ក្នុងការដោះស្រាយតំបន់នេះកុំឲ្យមានការជន់លិចបន្ដទៀត ។ ជាក់ស្ដែងប្រព័ន្ធប្រឡាយ ចំនួន ៤បាននឹងកំពុងស្ដារកែលម្អឡើងវិញ ហើយប្រឡាយធំចំនួន២ ដែលស្របតាម បណ្ដោយផ្លូវជាតិលេខ ៤ ពីរង្វង់មូលចោមចៅទៅ កាំបូល គឺអង្គប្រជុំសម្រេចស្ដារឡើងវិញ ដោយសិក្សាឲ្យបានច្បាស់ពីលំហូរទឹក និងនីវ៉ូទឹក ដើម្បីរដោះទឹកពីតំបន់ជុំវិញនេះ ហើយនាំយកទឹកទៅចាក់ក្នុងអាងស្ដុកទឹកកប់ស្រូវ អាងស្ដុកទឹកជើងឯក និងអាងស្ដុកទឹកបឹងទំពុន ៕

ប្រភព៖ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់សាលារាជធានីភ្នំពេញ

source:

https://www.facebook.com/media/set/?set=a.409889219191836.1073742021.219779514869475&type=3

%d bloggers like this: