កិច្ចប្រជុំស្តីពីការអភិរក្សបឹងត្របែកខាងត្បូងសម្រាប់គម្រោងការពារទឹក

ការអភិរក្ស ប្រឡាយបឹងត្របែក ជាប្រយោជន៍រួមសម្រាប់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទាំងមូល.
នៅក្នុងកិច្ចប្រជុំស្តីពីការអភិរក្សបឹងត្របែកខាងត្បូងសម្រាប់គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញជំហានទី៣ នៅល្ងាច ថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០១៥ ដឹកនាំដោយ ឯកឧត្តមអៀង អូននី អភិបាលរងរាជធានីភ្នំពេញ ព្រមទាំងមន្រ្តីពាក់ព័ន្ធ រួមជាមួយខាង JICA បានពិភាក្សា សិក្សា ស្វែងយល់ពី ដោះស្រាយ និងការរំដោះអាងស្ដុកបឹងត្របែកចេញពីផលប៉ះពាល់។ ដោយយើងបានកំណត់ស្ថានីយបូមមួយដែលមាន កំលាំងបូម ២៣ម៉ែត្រគូប ក្នុងមួយវិនាទី ក៏ដូចជាក្នុងពេលនេះ ទៅអនាគត គ្រប់អាងស្តុកទឹកដែលនៅជាយក្រុងទាំងអស់ មុននឹងទំលាក់ទឹកចូលបឹងធម្មជាតិ ឬទន្លេ គឺយើងមានគោលដៅធ្វើបន្សុទ្ធកម្មទឹក ដែលធានាមិនផ្តល់ផលប៉ះពាល់ដល់បរិស្ថាន ដោយមានការសហការជាមួយ JICA ។
នៅរដូវប្រាំងនេះសាលារាជធានីភ្នំពេញ មានគម្រោងស្តារប្រឡាយបឹងត្របែក និងបង្កើតជាវេទិការសាធារណដល់ប្រជាពលរដ្ឋ ដើម្បីរកដំណោះស្រាយរួមគ្នា និងឲ្យពួកគាត់យល់ពីបញ្ហាខាងលើ ។

ប្រភព៖ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់សាលារាជធានីភ្នំពេញ

Source:

https://www.facebook.com/media/set/?set=a.402785829902175.1073742001.219779514869475&type=3 

Advertisements
%d bloggers like this: