កិច្ចប្រជុំស្ដីពីការកំណត់ទំហំប្រឡាយព្រែកបាក់ទូក និងប្រឡាយអូរវែង

ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បច្ចុប្បន្ននេះ មានការដ្ឋានសាងសង់ប្រព័ន្ធលូ &ប្រឡាយ ជាង ៥០កន្លែងទាំងធំទាំងតូច ។ កន្លងមកការយកចិត្តទុកដាក់លើការងារសាងសង់ ជួសជុល កែលម្អ ប្រព័ន្ធលូ-ប្រឡាយ គឺរង់ចាំតែរដូវវស្សា ឬជិតដល់រដូវវស្សាទើប យកចិត្តទុកដាក់ តែអាជ្ញាធររាជធានីភ្នំពេញនាពេលនេះ គឺចាប់ផ្ដើមសិក្សា សាងសង់ កែលម្អ ចាប់ពីរដូវប្រាំងនេះទៅ ព្រោះថារដូវ ប្រាំងជាពេលវេលាសមរម្យ និងអំណោយផលដើម្បីធ្វើការងារនេះ ។ តាមរបាយការណ៍របស់គណៈកម្មការសិក្សាស្រាវជ្រាវ ដោះស្រាយផលប៉ះពាល់ និងកំណត់ទំហំប្រឡាយ សង្កេតឃើញថា នៅតាមមាត់ប្រឡាយ ឬចំណីប្រឡាយ គឺមានបងប្អូនប្រជាពលរដ្ឋយើងបាន មករស់នៅមិនស្របច្បាប់ជាច្រើន ហើយអាជ្ញាធរភូមិ-សង្កាត់មានការធ្វេសប្រហែសលើបញ្ហានេះ ៕

ប្រភព៖ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់សាលារាជធានីភ្នំពេញ

Source:

https://www.facebook.com/media/set/?set=a.384342098413215.1073741931.219779514869475&type=3

%d bloggers like this: