បទបង្ហាញពីប្រព្រឹត្តកម្មទឹកស្អាត របស់ក្រុមហ៊ុនជប៉ុន Partner Plus Co.,ltd

ទីក្រុងនៅបណ្ដាប្រទេសអភិវឌ្ឍន៍ភាគច្រើននៅលើពិភពលោកបាននឹងកំពុង ប្រើប្រាស់ចង្វាក់ប្រព្រឹត្តកម្មច្រោះទឹកស្អុយ ទឹកកខ្វក់ ដែលហូរចេញពីរោងចក្រ សហគ្រាស ភោជនីយដ្ឋាន សណ្ឋាគារ និងទីតាំងផ្សេងៗទៀត និយាយជារួមនិយាយដោយឡែក រាជធានីភ្នំពេញទោះបីមិនទាន់បានប្រឈមនឹងការខ្វះទឹកស្អាតប្រើប្រាស់ដូច ខេត្តបន្ទាយមានជ័យ ខេត្តកោះកុង និងបណ្ដាខេត្តមួយចំនួនទៀតក្ដី ក៏រាជធានីភ្នំពេញចាំបាច់ត្រូវមានប្រព័ន្ធប្រព័ន្ធប្រពឹត្តកម្មចម្រោះទឹកស្អាតដើម្បីធានាឲ្យបានតុល្យភាពនៃការប្រើប្រាស់ទឹកស្អាតក្នុងទីក្រុង ។ អាជ្ញាធររាជធានីភ្នំពេញបាននឹងកំពុងជម្រុញឲ្យ រោងចក្រ សហគ្រាស ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋានទាំងអស់ត្រូវរៀបចំប្រព័ន្ធប្រព្រឹត្តកម្មចម្រោះទឹកស្អាត និងជាជំហានបន្ទាប់ជម្រុញឲ្យបណ្ដាលំនៅដ្ឋានទាំងអស់ប្រើប្រាស់ប្រព័ន្ធនេះ ដើម្បីលើស្ទួយអនាម័យ បរិស្ថាន ជាពិសេសតុល្យភាពនៃការប្រើប្រាស់ទឹកក្នុងរាជធានីភ្នំពេញ ។ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥នេះនៅសាលារាជធានីភ្នំពេញ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យប្រតិភូក្រុមហ៊ុន ផាតនើរ ផ្លឹស ខូអិលធីឌី របស់ជប៉ុន ធ្វើបទបង្ហាញពីធុង និងប្រព័ន្ធប្រព្រឹត្តកម្ម ទឹកកខ្វក់។ បន្ទាប់ពីកិច្ចប្រជុំនេះក្រុមហ៊ុនគ្រោងនឹងយកប្រឡាយទឹកស្អុយស្ទឹងមានជ័យយកមកសិក្សា និងធ្វើការពិសោធន៍ ៕

ប្រភព៖ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការណ៍របស់សាលារាជធានីភ្នំពេញ

Source: https://www.facebook.com/media/set/?set=a.452174594963298.1073742111.219779514869475&type=3 

%d bloggers like this: