សិក្ខាសាលា “ដំណើរវិវឌ្ឍន៍ប្រែប្រួលនៃការកែលំអក្រុងនៅកម្ពុជា

នាព្រឹកថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០១៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មានបើកសិក្ខាសាលាបង្ហាញលទ្ធផលសិក្ខាសាលាអន្តរ ជាតិឆ្នាំ ២០១៥ (ជំនាន់ទី២) ស្តីពី “ដំណើរវិវឌ្ឍន៍ប្រែប្រួលនៃការកែលំអក្រុងនៅកម្ពុជា” ក្រោមអធិបតីភាព ឯកឧត្តម អៀង អូននី អភិបាលរងរាជធានីភ្នំពេញ ដែលត្រូវបាន រៀបចំឡើងដើម្បីបន្តពង្រឹងកិច្ចសហការក្នុងភាពជាដៃគូ រវាង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, សាលារាជធានីភ្នំពេញ, អង្គការមូលនិធិអភិវឌ្ឍន៍សហគមន៍(CDF), បណ្តាញសហគមន៍ សុខដុមរមនាកម្ពុជា(CSNC), សាកលវិទ្យាលយ័មេគង្គកម្ពុជា, សាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ, សាកលវិទ្យាល័យន័រតុន, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, សាកលវិទ្យាល័យបញ្ញាសាស្ត្រ, អង្គការ សម្ព័ន្ធភាពអាស៊ីដើម្បីសិទ្ធិលំនៅឋាន(ACHR), បណ្តាញស្ថាបត្យករសហគមន៍(CAN)អាស៊ី និងសាកល វិទ្យាល័យUCL/DPU ដោយបើកឱកាសដល់និស្សិតមកពីបណ្តាប្រទេសជាច្រើន រួមទាំងនិស្សិតកម្ពុជា បានចុះ អនុវត្តន៍ផ្ទាល់ជាមួយប្រជាសហគមន៍ ធ្វើការឆ្លុះបញ្ចាំងការងារអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ក្នុងរាជធានីភ្នំពេញ និងខេត្តកំពង់ធំ នៃប្រទេសកម្ពុជា ។

ប្រភប៖ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់សាលារាជធានីភ្នំពេញ

Source: https://www.facebook.com/media/set/?set=a.436843036496454.1073742069.219779514869475&type=3 

%d bloggers like this: