កិច្ចប្រជុំគណៈកម្មការគ្រប់គ្រង សិក្សាផលប៉ះពាល់ អភិវឌ្ឍន៏បឹងតាមោក

នាល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤, នៅសាលារាជធានីភ្នំពេញ មានបើកកិច្ចប្រជុំគណៈកម្មការគ្រប់គ្រង សិក្សាផលប៉ះពាល់ និងអភិវឌ្ឍន៏បឹងតាមោក (កប់ស្រូវ) ក្រោមអធិបតី ឯកឧត្តម អៀង អូននី អភិបាលរងរាជធានីភ្នំពេញ ។ ដោយ អង្គប្រជុំ ផ្តោតសំខាន់លើបច្ចុប្បន្នភាពរបស់តំបន់បឹងតាមោក (កប់ស្រូវ) និងវាយតម្លៃផលប៉ះពាល់លើបរិស្ថាន និងប្រជាពលរដ្ឋនៅតំបន់នោះ។
បញ្ជាក់៖ បឹងតាមោក (កប់ស្រូវ) ជាអាងស្តុកទឹកភ្លៀង និងទឹកសំអុយ នៅភាគខាងជើងរាជធានីភ្នំពេញ ដែលមានទំហំប្រមាណជាង ៣ពាន់ហិចតា ។

ប្រភព៖ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់សាលារាជធានីភ្នំពេញ

Source: https://www.facebook.com/media/set/?set=a.375462672634491.1073741916.219779514869475&type=3&pnref=story 

%d bloggers like this: