អ្នកចោលមិនគិត មិនអាណិតដល់ចិត្តអ្នកប្រមូល

សម្រាមក្នុង ១ថ្ងៃប្រមាណជិត ២ពាន់តោនបានយកទៅចាក់នៅទីលានចាក់សម្រាមជារាងរាល់ថ្ងៃ នេះជាតួរលេខធំសម្បើម និងជាកង្វល់របស់អាជ្ញាធររាជធីភ្នំពេញ ។ ការចោល ឬទុកដាក់សម្រាមមិនបានត្រឹមត្រូវជាហេតុបណ្ដាលឲ្យមានការកកស្ទះ(លូ ប្រឡាយ) ខូចសណ្ដាប់ធ្នាប់ និងបាត់សោភ័ណភាពទីក្រុង ។ ដូចនេះយើងខ្ញុំសូមអំពាវនាវដល់្រជាពលរដ្ឋមេត្តាទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ និងតាមពេលវេលាកំណត់ដែលក្រុមហ៊ុនស៊ិនទ្រីដើរប្រមូល ជៀសវាងការទុកសម្រាមចោលមុខផ្ទះដោយមិនទាន់មានអ្នកមកប្រមូល ។ ម្យ៉ាងវិញទៀតក្រុមហ៊ុន ស៊ិនទ្រី គួរតែបន្ថែមម៉ោងក្នុងការប្រមូលទុកដាក់សម្រាមផងដែរព្រោះថាសម្រាមគឺបានកើនឡើងជារៀងរាល់ថ្ងៃក្នុងរាជធានីភ្នំពេញ ។
តួនាទីរបស់អ្នកពាក់ព័ន្ធនឹងបញ្ហាសម្រាម៖
– អាជ្ញាធរមានភារកិច្ចផ្សព្វផ្សាយ អប់រំណែនាំ ផាកពិន័យ និងធ្វើការជាមួយក្រុមហ៊ុនប្រមូលសម្រាម។
– ប្រជាពលរដ្ឋជាអ្នកប្រប្រាស់ និងជាអ្នកបញ្ចេញសម្រាម
– ក្រុមហ៊ុន ស៊ិនទ្រីជាអ្នកប្រមូលសម្រាមផ្ដាច់មុខ ។

ប្រភព៖ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់សាលារាជធានីភ្នំពេញ

Source: https://www.facebook.com/media/set/?set=a.347367285444030.1073741844.219779514869475&type=3&pnref=story 

Advertisements
%d bloggers like this: