កិច្ចប្រជុំត្រួតពិនិត្យការងារស្ដារប្រឡាយព្រែកបាក់ទូក

នាព្រឹកថ្ងៃទី១៦ ខែមិថុនានេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារស្ដារប្រឡាយព្រែកបាក់ទូកដែលមានការចូលរួមពីមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីសង្គ្រោះប្រឡាយព្រែកបាក់ទូកដែលត្រូវបានប្រជាពលរដ្ឋសាងសង់រំលោភលើខ្នងប្រឡាយជាច្រើនគ្រួសារជាហេតុធ្វើស្ថានភាពប្រឡាយកកស្ទះពោរពេញដោយសម្រាម និងកាកសំណល់ផ្សេងៗ អាជ្ញាធររាជធានីភ្នំពេញនឹងជំនះ
បញ្ហាដែលកើតមាន ដើម្បីស្វែងដំណោះស្រាយរំដោះប្រឡាយនេះឡើងវិញ។ ជាលទ្ធផលមន្ទីរជំនាញ បានចុះសហការជាមួយអាជ្ញាធរមូលដ្ឋានបានដាក់គ្រឿងចក្រចុះស្ដារប្រឡាយ កាយសម្រាម និងបានដោះស្រាយផលប៉ះពាល់រួចហើយជាមួយប្រជាពលរដ្ឋចំនួន ៣៨គ្រួសារ នៅសល់តែ៣គ្រួសារទៀតដែលមិនទាន់ព្រមដោះស្រាយជាមួយអាជ្ញាធរ ។លោកក៏បានបន្ថែមទៀតផងដែរថាចាប់ពីពេលនេះតទៅរាល់គម្រោងស្ដារប្រឡាយ លូ គឺត្រូវមានផ្លូវអមប្រឡាយយ៉ាងហោចណស់មួយខ្សែរ ដើម្បីជាមធ្យោបាយសម្រាប់ដោះការកកស្ទះចរាចរណ៍ផង និងជាមធ្យោបាយងាយស្រួលដល់គ្រឿងចក្រអាចចូលស្ដារប្រឡាយទាំងនោះផងដែរ ៕
June 16th, 2015– Governor of Phnom Penh presided over a meeting regarding the inspection of Prek Baktouk canal. The canal is filled with waste and trash. Right now, the municiplity is seeking a proper solution.

ប្រភព៖ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់សាលារាជធានី

Source: https://www.facebook.com/media/set/?set=a.448461225334635.1073742100.219779514869475&type=3 

%d bloggers like this: