លទ្ធផលនៃការសម្រេចបានក្នងគម្រោងកាត់បន្ថយការលិចលង់ដោយទឹកភ្លៀង

ក្រោមកិច្ចសហប្រតិបត្តិការរវាងសាលារាជធានីភ្នំពេញនិងអង្គការចាយកា(JICA) នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥ ក្រុមការងារការដ្ឋានមន្ទីរសាធារណការរាជធានី និងក្រុមបច្ចេកទេសជប៉ុន បានធ្វេីពិធីដាក់កង់លូចុងក្រោយនៃគម្រោងការពារទឹកជំនន់ជំហានទី៣។
ជាលទ្ឋផលការងារដាក់បណ្តាញលូមេសម្រេចបានប្រវែង ២០.១៣២មែ៉ត្រ ត្រូវជា ១០០%នៃគម្រោង នៅសេសសល់តែការងារភ្ជាប់បណ្តាញលូមានស្រាប់ចូលបណ្តាញលូថ្មីនេះប៉ុណ្ណោះ ដែលការងារនេះកំពុងភ្ជាប់បានមួយចំនួន។
តាមការសិក្សា គម្រោងនេះនឹងកាត់បន្ថយការលិចលង់ដោយទឹកភ្លៀងនៅតំបន់វិថីហ្សាលដឺហ្គោល អូរឫស្សី ផ្លូវសុខហុក រង្វង់មូលសំពៅមាស ផ្លូវលេខ១៦៣ខាងកេីតស្តាតអូឡាំពិក មហាវិថីព្រះសីហនុមុខវត្តមហាមន្ត្រី មហាវិថីម៉ៅសេទុងមុខស្ថានទូតចិន ផ្លូវត្រសក់ផ្អែម តំបន់ព្រឹទ្ឋសភា ផ្សារទួលទំពូង…៕

ប្រភព៖ បណ្តាញសង្គមហ្វេសប៊ុកសាលារាជធានីភ្នំពេញ

https://www.facebook.com/ppcityhall/posts/439234422923982​

%d bloggers like this: