Archive for ខែ​ឧសភា, 2015

បាន​ការ​ពារ: ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៥

មាតិកា​នេះ​ត្រូវ​បាន​ការពារ​ដោយ​ពាក្យ​សម្ងាត់។ ដើម្បី​មើល​វា សូម​បញ្ចូល​ពាក្យ​សម្ងាត់​នៅ​ខាង​ក្រោម៖

Advertisements

សកម្មភាពដាក់លូនៅផ្លូវ ២០០៤ កែងផ្លូវ ២០០៥

ក្រុមការងារដាក់លូនៅផ្លូវ២០០៤កែងផ្លូវ២០០៥ ខាងក្រោយផ្សារសិុនជូរី បាននិងកំពុងដាក់លូកាត់ទទឹងផ្លូវសម្រេចបាន៩០%ជិតរួចរាល់ហើយ លូមានមុខកាត់ទំហំ ១ម៉ែត្រ ។

Sewer installment at street 2004, behind Century plaza, is at 90%.

ប្រភព៖ បណ្តាញទំនាក់ទំនងសង្គមរបស់សាលារាជធានី https://www.facebook.com/ppcityhall/posts/442418532605571

សកម្មភាពដាក់លូបេតុងប្រអប់ឆ្លងប្រឡាយស្របផ្លូវរថភ្លើង ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥

ដោយទទួលបានគោលការណ៍ពីសាលារាជធានីភ្នំពេញ នៅថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៥ មន្ទីរសាធារណការរាជធានី កំពុងដំណេីរការដាក់លូបេតុងប្រអប់ឆ្លងប្រឡាយស្របផ្លូវរថភ្លេីងនៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

After receiving guidelines from Phnom Penh Municipality, department of public works has begun installing square sewers at Ang village, sankat chom chov, khan por senchey.

ប្រភព៖ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកសាលារាជធានី

https://www.facebook.com/ppcityhall/posts/442376535943104

លទ្ធផលនៃការសម្រេចបានក្នងគម្រោងកាត់បន្ថយការលិចលង់ដោយទឹកភ្លៀង

ក្រោមកិច្ចសហប្រតិបត្តិការរវាងសាលារាជធានីភ្នំពេញនិងអង្គការចាយកា(JICA) នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥ ក្រុមការងារការដ្ឋានមន្ទីរសាធារណការរាជធានី និងក្រុមបច្ចេកទេសជប៉ុន បានធ្វេីពិធីដាក់កង់លូចុងក្រោយនៃគម្រោងការពារទឹកជំនន់ជំហានទី៣។
ជាលទ្ឋផលការងារដាក់បណ្តាញលូមេសម្រេចបានប្រវែង ២០.១៣២មែ៉ត្រ ត្រូវជា ១០០%នៃគម្រោង នៅសេសសល់តែការងារភ្ជាប់បណ្តាញលូមានស្រាប់ចូលបណ្តាញលូថ្មីនេះប៉ុណ្ណោះ ដែលការងារនេះកំពុងភ្ជាប់បានមួយចំនួន។
តាមការសិក្សា គម្រោងនេះនឹងកាត់បន្ថយការលិចលង់ដោយទឹកភ្លៀងនៅតំបន់វិថីហ្សាលដឺហ្គោល អូរឫស្សី ផ្លូវសុខហុក រង្វង់មូលសំពៅមាស ផ្លូវលេខ១៦៣ខាងកេីតស្តាតអូឡាំពិក មហាវិថីព្រះសីហនុមុខវត្តមហាមន្ត្រី មហាវិថីម៉ៅសេទុងមុខស្ថានទូតចិន ផ្លូវត្រសក់ផ្អែម តំបន់ព្រឹទ្ឋសភា ផ្សារទួលទំពូង…៕

ប្រភព៖ បណ្តាញសង្គមហ្វេសប៊ុកសាលារាជធានីភ្នំពេញ

https://www.facebook.com/ppcityhall/posts/439234422923982​

ការផ្សព្វផ្សាយអនុក្រិត្យនគរូបនីយកម្ម រាជធានី ក្រុង និងទីប្រជុំជន

គណៈអភិបាលទាំង១២ និងថ្នាក់ដឹកនាំការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌទាំង១២ ធ្វើការប្ដេជ្ញាចិត្ត រួមគ្នាអនុវត្តតួនាទី-ភារកិច្ចឲ្យបានខ្ជាប់ខ្ជួន ក្នុងការទប់ស្កាត់បទល្មើសសំណង់ នៅក្នុងដែនសមត្ថកិច្ចដើម្បីរួមចំណែកស្ដារ និងអភិវឌ្ឍន៍ទីក្រុង ឲ្យមានសណ្ដាប់ធ្នាប់ របៀបរៀបរយ និងធានាបាននូវសោភ័ណភាព នគរូបនីយកម្ម ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ដូចខាងក្រោម៖ ១-ទប់ស្កាត់ការសាងសង់គ្មានលិខិតអនុញ្ញាត ឲ្យបានដាច់ខាត ក្នុងនោះ ត្រូវយកចិត្តទុកដាក់ណែនាំម្ចាស់សំណង់ ឲ្យបំពេញសំណុំបែបបទស្នើសុំលិខិតអនុញ្ញាតសាងសង់ ទៅតាមការកំណត់របស់លិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន។ ២-ត្រួតពិនិត្យ និងទប់ស្កាត់ ឲ្យបានទាន់ពេលវេលា ចំពោះសំណង់ដែលសាងសង់ខុសពីលិខិតអនុញ្ញាត។ ៣-តាមដានជាប់ជាប្រចាំ នូវរាល់សំណង់ដែលបានណែនាំឲ្យផ្អាកការដ្ឋាន រហូតដល់ម្ចាស់សំណង់ទទួលបានលិខិតអនុញ្ញាតសាងសង់ត្រឹមត្រូវពីសមត្ថកិច្ចជំនាញជាមុនសិន ទើបអនុញ្ញាតឲ្យម្ចាស់សំណង់បន្តការសាងសង់។ ៤-ចំពោះសំណង់ដែលបានសាងសង់រួចហើយ ដោយគ្មានលិខិតអនុញ្ញាតសាងសង់ នឹងត្រូវធ្វើការណែនាំ ដើម្បីឲ្យម្ចាស់សំណង់ ដាក់ពាក្យស្នើសុំធ្វើនិយ័តកម្មស្របតាមនីតិវិធី ក្របខ័ណ្ឌគតិយុត្ត និងលក្ខខណ្ឌបច្ចេកទេសសមស្រប។ ៥-សកម្មកែលម្អជាប្រចាំ ក្នុងការកំណត់ការប្រើប្រាស់ចិញ្ចើមផ្លូវ ដើម្បីដោះស្រាយឲ្យខានតែបាន ចំពោះសំណង់អនាធិបតេយ្យ ការតសំយាប ការបិទបាំង ការផ្សាយពាណិជ្ជកម្ម ឬ សកម្មភាពទាំងឡាយដែលគ្មានការអនុញ្ញាត។ ទន្ទឹមនឹងនេះ ចូលរួមគ្រប់គ្រង រៀបចំ និងថែទាំចិញ្ចើមផ្លូវ ដងផ្លូវ ដើមឈើ បង្គោលភ្លើង បណ្ដាញក្រោមដី និងបរិក្ខារបម្រើផលប្រយោជន៍សេវាសាធារណៈនានា។ ចាប់ពីពេលនេះតទៅ សាលាខណ្ឌ សាលាសង្កាត់ ការិយាល័យជំនាញ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ប្ដេជ្ញារួមគ្នាអនុវត្ត នូវរាល់វិធានការខាងលើនេះ ឲ្យទទួលបានលទ្ធផលជាវិជ្ជមាន៕

Source; https://www.facebook.com/media/set/?set=a.438346176346140.1073742074.219779514869475&type=1 

សកម្មភាពស្តារសំរាមចេញពីប្រឡាយបេតុងបឹងត្របែក 17.05.2015

នៅថ្ងៃអាទិត្យនេះដែល មន្ទីសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើការស្តារសំរាមចេញពីប្រឡាយបេតុងបឹងត្របែកដែរមានការកក់ស្ទះ ហើយទន្ទឹមនេះដែល សូមមេត្តាបងប្អូនប្រជាពលរដ្ឋយើង កុំបោះចោលសំរាមចូលក្នុងលូប្រលាយ ឬស្តុកសំរាមនៅមុខអណ្តូងលូ ព្រោះនេះវាជាមូលហេតុដែលបណ្តាលឲ្យមានការកក់ស្ទះបណ្តាញលូរបស់យើង សូមចូលរួមទាំងអស់គ្នាុ, ទីក្រុងស្អាតចាប់ផ្តើមពីយើងទាំងអស់គ្នា!!!!!!!!

ប្រភព៖ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់សាលារាជធានីភ្នំពេញ https://www.facebook.com/media/set/?set=a.437412383106186.1073742071.219779514869475&type=1&pnref=story​

ស្ថានភាពបង្ហូរទឹកសំអុយចូលទៅកាន់សមុទ្ទ ឆ្នេរអូឈើទាល និងដំណោះស្រាយរបស់ក្រសួងបរិស្ថាន

កាលពីពេលថ្មីៗនេះមានការបង្ហោះ និងចែកចាយព៌ត៌មានក្នុងបណ្តាញសង្គមហ្វេសប៊ុកស្តីអំពីការបង្ហូរទឹកសំអុយចូលទៅកាន់សមុទ្ទនាឆ្នេរអូឈើទាល និងការបោះចោលសម្រាមដោយខ្វះការគ្រប់គ្រងឲ្យបាន ត្រឹមត្រូវ នៅកោះកុង

ខាងក្រោមនេះជារូបភាពដែលបង្ហាញពីការបង្ហូរទឹកសំអុយចូលសមុទ្ទ និងចំណាត់ការរបស់ក្រសួងបរិស្ថាន។

រូបភាពបានពីបណ្តាញសង្គមហ្វេសប៊ុក ពីលោកថាញ់ តុលា https://www.facebook.com/tola.thanh/posts/1053335768029180?pnref=story​

10458629_735741273198932_4672395080094446909_n

រូបភាពបានពីបណ្តាញសង្គមហ្វេសប៊ុក ពីលោក Soeu Sareyroth‎​ https://www.facebook.com/photo.php?fbid=735741273198932&set=gm.1607747379483774&type=1&theater

ខាងក្រោមនេះជាសកម្មភាព ដែលបង្ហាញពីចំណាត់ការណ៌របស់ក្រសួង

នៅថ្ងៃទី១៥ខែឧសភាឆ្នាំ២០១៥ ក្រុមការងាររៀបចំតបណ្តាញលូទឹកស្អុយត្រង់ចំនុចkwater ឆ្នេរអូឈើទាលបានរៀបចំធ្វើការភ្ជាប់ទុយយោដើម្បីបូមទឹកស្អុយទំលាក់ទៅប្រពន្ធ័លូទឹកស្អុយរបស់ខេត្តជៀសវាងហូរចូលសមុទ្រ និងប្រើប្រាស់រយះពេល3ថ្ងៃទៀតអាចដំណើរការបាន។

រូបភាពបានពីបណ្តាញសង្គមហ្វេសប៊ុករបស់ក្រសួងបរិស្ថាន https://www.facebook.com/permalink.php?story_fbid=547543185384807&id=314699302002531​