Archive for 30 ខែ​មេសា 2015

Purin (プリン) ជាភាសារជប៉ុន ភាសារអង់គ្លេសគឺ Pudding

ចំណេះដឹងទូទៅ….!!! ;-D 

ថ្ងៃនេះខ្ញុំសុំលើកយកចំណេះដឹងទូរទៅមួយដែលទាក់ទងនឹងបង្អែមដ៏ពេញនិយមមួយប្រភេទរបស់ប្រទេសជប៉ុន..បង្អែមនេះគឺពិតជាប្រភេទបង្អែមដ៏ពេញនិយមក្នុងចំណោមប្រជាជនជប៉ុន ជាពិសេសក្នុងស្រទាប់យុវវ័យ..។

រហូតមានការរៀបចំជាខ្សែវិឌីអូពីរឿងនេះផងដែរ គឺថាជនជាតិជប៉ុនម្នាក់ៗ គឺពិតជាចូលចិត្តនឹងបង្អែមមួយមុខនេះខ្លំាងណាស់ ដល់ថ្នាក់សឹងតែមិនអាចអត់វាបាន បើមិនបានញុំាមួយថ្ងៃហាក់ដូចជាខ្វះអ្វីម្យ៉ាងក្នុងខ្លួន…!!

តើអ្វីជា Purin (プリン)? 

Purin (プリン) is a flan-like cold dessert in japan. The name “Purin” obviously comes from “pudding” (perhaps more obvious in Japanese), but it is not the same thing as the gooey pudding in the US at all. It has a firmer texture similar to Mexican flan and also has caramel sauce on top. It is a very basic sweet but everyone in Japan super like it so much….!!! Yummy……!!!!! Wherever you go, though, you will definitely find Purin (プリン) in most shope in Japan. Purin (プリン) is exactly like childhood cool remained feeling. It is a comfort dessert for Japanese people.

ដកស្រង់ពី៖

– ចំណាប់អារម្មណ៍កំណត់ត្រាផ្ទាល់ខ្លួន 😉

– http://www.japanesecooking101.com/purin-custard-pudding-recipe/

Advertisements

ផ្អែមមិនបានប៉ុន្មានផង ហាក់ដូចជាចង់ល្វីងវិញ

លោក​ ហ៊ុន សែន ​ព្រមាន​បញ្ចប់«វប្បធម៌​សន្ទនា»​បើ​នៅ​មាន​ការ​រិះគន់

ភ្នំពេញ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ព្រមាន​គណបក្ស​សង្គ្រោះ​ជាតិ​និង​អនុប្រធាន​គណបក្ស​នេះ​គឺ​លោក​ កឹម សុខា ​យ៉ាង​ចាស់ដៃ​សារ​ជា​ថ្មី​ម្តង​ទៀត​នា​ថ្ងៃពុធ​នេះ។​ ​នាយករដ្ឋមន្ត្រី​ដែល​កាន់​អំណាច​ ជាង​៣០ឆ្នាំ​បាន​ថ្លែងថា ​វប្បធម៌​សន្ទនា​និង​ភាព​ត្រូវរ៉ូវ​គ្នា​របស់​គណបក្ស​ទាំង​ពីរ​គឺ​គណបក្ស​សង្គ្រោះ​ជាតិនិង​គណបក្ស​ប្រជាជន​កម្ពុជាអាច​នឹង​បែកបាក់​ទៅវិញ​ប្រសិន​បើ​ថ្នាក់​ក្រោម​របស់​គណបក្ស​ជំទាស់​នៅ​តែ​ព្យាយាម​រិះគន់​លោក​នោះ។​

«ខ្ញុំ​បាន​និយាយ​ហើយ​ថា​គ្រាន់​តែ​ត្រូវរ៉ូវ​គ្នា​រវាង ​ហ៊ុន សែន​ និង​ សម រង្ស៊ី គឺ​វា​មិន​គ្រប់​គ្រាន់​ទេ។​ វា​ត្រូវការ​មនុស្ស​ទាំង​អស់។​ អញ្ចឹង​សូម​ផ្តាំ​ផ្ញើ​ទៅ​កាន់​ឯកឧត្ដម​ សម រង្ស៊ី​ សូម​ឲ្យ​អប់រំ​ផ្ទៃ​ក្នុង​បក្ស​ឲ្យ​បាន​ បើ​ឯកឧត្ដម​ធ្វើ​មិន​បាន​ទេ​ អា​វប្បធម៌​សន្ទនា​ ត្រូវ​លុប​ចោល​ក៏​លុប​ទៅ។​ កើត​ហើយ​ត្រូវ​លុបចោល​វិញ​ក៏​លុប​ទៅ»។​

លោក​ ហ៊ុន សែន​ បាន​មាន​ប្រសាសន៍​ដូច្នោះ​ក្នុង​ពិធី​សម្ពោធ​រោង​ចក្រ​ចម្រាញ់​ដូង​ប្រេង​មួយ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។​

​ការ​លើក​ឡើង​របស់​លោក​ហ៊ុន សែន​គឺ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពេល​ដែល​លោក​និង​លោក ​សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ការ​ណាត់​ជួប​សន្ទនា​ជាមួយ​ពលករ​ខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ី។​ ក្នុង​កិច្ច​សន្ទនា​គ្នា​នា​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ពេល​នោះ​លោក​ ហ៊ុន សែន​បាន​ប្រាប់​លោក​សម រង្ស៊ី​ថា​កុំឲ្យ​មាន​ការ​សងសឹក​គ្នា​ទៅវិញ​ទៅ​មក​ប្រសិន​បើ​ថ្ងៃ​ថា មួយ​លោក​ធ្លាក់​ពី​អំណាច​ហើយ​លោក​ សម រង្ស៊ី ​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​វិញ​នោះ។​

​ថ្លែង​ទៅ​កាន់​ប្រជារាស្ត្រ​និង​អ្នក​គាំ​ទ្រ​ នា​ពេល​ព្រឹក​ថ្ងៃពុធ​នេះ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ថ្លែង​ថា​ការ​លើក​ឡើង​នា​ពេល​នោះ​ គ្រាន់តែ​ជា​ឧទាហរណ៍​តែ​ប៉ុណ្ណោះ​ទេ​ ហើយ​ត្រូវ​គេ​យក​មក​បក​ស្រាយ​ខុស។​ ជាពិសេស​ លោក​បាន​ឲ្យ​ដឹងថា​ លោក​ កឹម សុខា​ ​ពេល​ថ្មីៗ​នេះ​បាន​ប្រើ​សេចក្ដី​ថ្លែង​ការណ៍​របស់​លោក​នាទី​ក្រុង​គូឡាឡាំពួ​ ទៅជា​សង្គ្រាម​ចិត្តសាស្ត្រ​វាយ​ប្រហា​រលោក​និង​គណបក្ស​ប្រជាជន​កម្ពុជា។​

លោក សម រង្ស៊ី និងលោក ហ៊ុន សែន​ នៅ​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្តនៅ​ខេត្តសៀមរាបនៃ​ប្រទេសកម្ពុជា ឆ្នាំ២០១៥។

លោក សម រង្ស៊ី និងលោក ហ៊ុន សែន​ នៅ​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្តនៅ​ខេត្តសៀមរាបនៃ​ប្រទេសកម្ពុជា ឆ្នាំ២០១៥។

ជាង​នេះ​ទៀត​លោក ហ៊ុន សែន ​បាន​ចោទ​ថា​លោក​ កឹម សុខា​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​នៅ​តែ​ព្យាយាម​រិះគន់​លោក​និង​គណបក្ស​ប្រជា​ជន​កម្ពុជា​ដោយ​ប្រើ​ពាក្យ​«កុម្មុយនិស្ត​ផ្តាច់ការ»៖​

​«បន្ថែម​ជា​មួយ​នោះ​ ​ឯកឧត្តម​ កឹម សុខា ​គាត់​ទៅ​ថ្លែងនៅ​តាកែវ​ថា​បើ​គាត់​ឈ្នះ​គណបក្ស​សង្គ្រោះជាតិ​ឈ្នះ​គាត់​មិន​ទៅ​សងសឹកទេ។​ ​បន្ថែម​ដោយ​សង្គ្រាម​ចិត្ត​សាស្ត្រថា ​CPP​ ត្រៀម​ចាញ់​ហើយ​រហូត​ដល់​ថា​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ មិន​ឈរ​ឈ្មោះ​តទៅទៀត»។

លោក​ហ៊ុនសែន​បាន​បន្ត​ថា​លោកនឹង​នៅ​តែ​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​នឹង​ឡើង​ធ្វើ​ជា​ប្រធាន​គណបក្ស​មួយ​បន្ទាប់​ពី​ប្រធាន​គណបក្ស​របស់​លោក​គឺ​លោក​ជាស៊ីម ​ដែល​មាន​ជំងឺចាស់​ជរា​ទៅ​ហើយ​។ ជាងនេះទៀត​ លោក​បាន​ឲ្យ​ដឹង​ថា​លោក​ សាយ ឈុំ​ដែល​ជា​ប្រធាន​ស្តី​ទី​របស់​ព្រឹទ្ធសភា​និង​បន្ត​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា​ផង​ដែរ​ប្រសិន​បើ​ លោក​ ​ជា ស៊ីម ​លាកចាក​លោក​នេះ។​

គណបក្ស​នយោបាយ​ធំៗ​ទាំងពីរ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិបាន​ស្រុះស្រួល​ផ្នែក​នយោបាយ​ជា​មួយ​គ្នា​ក្រោម​ការ​សន្ទនា​និង​ ​បង្កើត​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោតថ្មី​មួយ​ដែល​មាន​សមាសភាព​គណៈកម្មាធិការ​៩រូប។ ការសន្ទនា​នេះ​គឺ​បន្ទាប់​ពី​ការ​ជាប់​គាំង​នយោបាយ​ជិត​១​ឆ្នាំ​ក្រោយ​ពេល​បោះ​ឆ្នោត​នា​ឆ្នាំ​២០១៣។​

​VOA ​មិន​អាច​ទាក់​ទង​ លោក​ សម រង្ស៊ី​ និង​ លោក ​កឹម សុខា​ ដើម្បីសុំ​ការ​អត្ថាធិប្បាយ​បាន​ទេ ប៉ុន្តែ​លោក​យ៉ែម ប៉ុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រាប់​ VOA ថា​គណបក្ស​របស់​លោកគ្មាន​អ្វីត្រូវ​តប​ទៅ​នឹង​សេចក្តី​ថ្លែង​ការណ៍​របស់​លោក នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​នោះ​ទេដោយ​ហេតុ​ថាវប្បធម៌​សន្ទនា​គឺ​ធ្វើ​ត្រឹម​ថ្នាក់​ដឹកនាំ​របស់​គណបក្ស​ទាំងពីរ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជាតិ​ធំៗ​តែ​ប៉ុណ្ណោះ៖

«ជា​គោលការណ៍​វប្បធម៌​សន្ទនា​សម្រាប់​ថ្នាក់​ដឹកនាំ​ខាង​គណបក្ស​កាន់​អំណាច​និង​គណបក្ស​មិន​កាន់​អំណាច​គឺ​ត្រូវ​ពិភាក្សា​គ្នា​រិះរក​មធ្យោបាយ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ​ធំៗ​ ហើយ​រឿង​ផៃ្ទ​ក្នុង​គណបក្ស​គឺ​យើង​នៅ​ដាច់​ពី​គ្នា»។

​លោក​ ហ៊ុន សែន ក៏បាន​ បាន​គំរាម​ចំៗ​ថា​នឹង​អាច​មាន​សង្គ្រាម​ស៊ីវិល​កើត​ឡើង​ប្រសិន​បើ​មាន​ការ​សងសឹក​ណាមួយ​កើត​ឡើង ​ពេល​ដែល​លោក​អស់​ពី​តំណែង​នោះ។​

​នេះគឺ​ជា​លើក​ទីពីរ​ហើយ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ធ្វើការ​ព្រមាន​ចំៗ​ដល់​លោក​ កឹម សុខា។ កាល​ពី​ពាក់​កណ្តាល​ខែ​មិនា​កន្លង​ទៅ​លោក​ ហ៊ុន សែន​ព្រមានលោក​ កឹម សុខា​ ដោយ​ចោទ​ថា​អនុប្រធាន​គណបក្ស​ជំទាស់​រូប​នេះ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​នៅ​ក្នុង​រយៈពេល​ធ្វើ​បាតុកម្ម​ក្រោយ​ពេល​បោះឆ្នោត​នោះ៕

ដកស្រង់ពី៖

– វិទ្យុអាស៊ីសេរីផ្សាយជាខេមរភាសា http://khmer.voanews.com/content/cambodia-hunsen-treatens-to-end-dialogue-if-opposition-criticism-continues/2741472.html

លោក​​ហ៊ុន​ សែន ព្រមាន​​លុប​​ចោល​​វប្បធម៌​សន្ទនា​​រវាង​​បក្ស​​ទាំង​ពីរ​

media 

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។RFI/Siv Channa

នៅក្នុង​ឱកាស​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​រោងចក្រ​ចម្រាញ់​ប្រេងដូង​ ទី២របស់​ក្រុមហ៊ុន​សហ​វិនិយោគ MRT-TCC របស់លោក​ឧកញ៉ា ម៉ុង ឫទ្ធី នៅឯ​ខេត្ត​ព្រះសីហនុ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី២៩មេសា​នេះ បាន​ព្រមាន​លុបចោល វប្បធម៌​សន្ទនា ដែល​មេដឹកនាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ កសាងឡើង​រួមគ្នា​កាលពីពេលថ្មីៗកន្លងទៅនេះ។ ការ​ព្រមាន​ចេញពី​ខេត្ត​មាត់សមុទ្រ​របស់​លោក ហ៊ុន សែន បាន​ធ្វើឡើង​បន្ទាប់​ពី​មាន​អត្ថាធិប្បាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ទៅ​លើ​ការ​លើក​ឡើង​ជា​ឧទាហរណ៍​របស់​លោក និង រួម​ជាមួយ​វោហា​សាស្ត្រ​នានា​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​​ទៅ​ កាន់​អ្នកគាំទ្រ។

ដកស្រង់ពី៖

– វិទ្យុបារំាងផ្សាយជាខេមរភាសា rfi: http://km.rfi.fr/hun-sen-threats-dialogue-culture/