ព្រឹត្តការណ៌ដ៏គួរឲ្យភ្ញាក់ផ្អើលពីបាតុភូតធម្មជាតិ នាថ្ងៃទី 22-APR-2015

ព្រឹត្តការណ៍ភ្លៀងធ្លាក់ លាយឡំជាមួយនឹងគ្រាប់ដុំទឹកកកតូចៗ តាមបណ្តាខេត្តនានា និងនៅតាមតំបន់ខ្លះនាទីក្រុងភ្នំពេញ

នេះជាបាតុភូតបម្រែបម្រួលធម្មជាតិមួយដ៏គួរឲ្យភ្ញាក់ផ្អើលដែលកើតឡើងនាពេលរសៀល ថ្ងៃទី ២២ ខែ មេសា ឆ្នាំ២០១៥។ បាតុភូតនេះក៏បានបង្កនូវបញ្ហារលំដើមឈើ បង្គោលអត់តែនទូរសព្ទ ក៏ដូចជាបង្គោលភ្លើង និងបណ្តាទ្រព្យសម្បត្តិសាធារណៈដទៃផ្សេងទៀតផងដែរ។ សូមជ្រាបពត៌មានដូចខាងក្រោមនេះ ៖

១. រាជបណ្ឌិតសភាកម្ពុជា នាទីក្រុងភ្នំពេញ

 ២. វិទ្យាស្ថានភាសាបរទេស និងមួយផ្នែកទៀតក្នុងទីធ្លាបរិវេណសាកលវិទ្យាល័យភូមិន្ធភ្នំពេញ (RUPP)

វិឌីអូភ្លៀងធ្លាក់លាយឡំនឹងគ្រាប់ដុំទឹកកកតូចៗ នៅក្នុងតំបន់ខ្លះនាទីក្រុងភ្នំពេញ

៣. ម្តុំផ្សារលើ ខេត្តសៀមរាប

លោក ពូ កែវ វិសាលបានមានប្រសាសន៍ថា ពេលគាត់កំពុងអង្គុយក្នុងផ្ទះស្រាប់តែលឺសូរសម្លេងសាចថ្មគ្រួសហើយគាត់ក៏បានសម្លឹងមើលទៅតាមបង្អួចក៏ឃើញដុំទឹកកកជាច្រើនធ្លាក់មកប៉ុនកូនដៃរយៈពេលប្រមាណជា ១៥នាទី។ ក្នុងកំឡុងពេលនោះផងដែរ ក៏មានការដួលបាក់នូវ បង្គោលភ្លើងដែលនាំភ្លើងពីថៃចំនួន១៤ដើម ។

វិឌីអូនៃព្រឹត្តិការណ៍ភ្លៀងធ្លាក់ដែលមានលាយឡំនូវដុំទឹកកកតូចៗនេះនៅផ្សារលើ នាទីរួមខេត្តសៀមរាប

វីឌីអូនៃព្រឹត្តិការណ៍ភ្លៀងធ្លាក់ដែលមានលាយឡំនូវដុំទឹកកកតូចៗនៅតំបន់ភូមិកំពង់ម្កាក់ ជិតកំពង់ក្តីនាខេត្តសៀមរាប វេលាម៉ោង 5:10 ល្ងាច

៤. ស្រុកម៉ោងឬស្សី ខេត្តបាត់ដំបង

ពីសំណាក់ប្រជាជនដែលនៅជិតកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថានាពេលនោះគឺមានខ្យល់បោកបក់យ៉ាងខ្លំាង ដែលធ្វើឲ្យអង់តែនទូរសព្ទរបស់ក្រុមហ៊ុន ម៉ូប៊ីថែលបានបាក់មួយកំណាត់រំលំទៅសង្កត់លើហាងលក់ម៉ូតូម៉ាកហុងដា តែក្នុងតំបន់នេះគឺមិនមានលាយឡំនឹងគ្រាប់ដុំទឹកកកតូចៗនុះទេ។

Reference:

– Mr. Sa Pagnarithy, Facebook link: https://www.facebook.com/pagnarithy?pnref=story

– Mr. Path Sovanposothea, Facebook link: https://www.facebook.com/ro.mamo.56?pnref=story

– Saby news, http://news.sabay.com.kh/article/345153

– ann news, http://ann.com.kh/post/54825620412553926165432264.html

– Khmer-press , http://vdo.khmer-press.com/?p=774

%d bloggers like this: