Archive for 3 ខែ​មេសា 2015

ប្រទេសកម្ពុជាពីឆ្នាំ 1430 ដល់1950 (ភាគបញ្ចប់)

សតវត្សទី២០

ចលនាស្នេហាជាតិនៅកម្ពុជា និងលាវប្រឆាំងអាណានិគមបារាំង

នៅប្រទេសដែលជាអាណានិគមន៍របស់ខ្លួន បារាំងមិនជម្រុញឲ្យវិស័យអប់រំឡើងខ្ពង់ខ្ពស់ទេ។ កូនអ្នកធំឬកូនអ្នកមានអាចមានលទ្ធភាពខ្លះទៅបន្តវិជ្ជា វែងឆ្ងាយ តែរាស្ត្រទូទៅវិញបារាំងទុកឲ្យចេះល្មមៗគ្រាន់នឹងបម្រើការតែប៉ុណ្ណោះ។ ទោះជាមានអ្នកចេះលើសមធ្យម ក៏តំណែងដែលឲ្យកាន់នោះជាតំណែងរាជការធម្មតាដែលមិនមែនកាន់កាប់ដោយបារំាង។ មានតែវៀតណាមទេ ដែលចលនាប្រឆាំងកកើតឡើងគួរឲ្យចាប់អារម្មណ៍។ តែសង្គ្រាមលោកលើកទី២ ធ្វើឲ្យស្ថានការណ៍ទូទៅផ្លាស់ប្តូរ ត្បិតជប៉ុនឈ្នះនៅអាស៊ី ហើយចូលមកអាស៊ីអាគ្នេយ៍កែប្រែរបបគ្រប់គ្រងនានា។ បន្ទាប់មកថ្វីបើពួក សម្ព័ន្ធមិត្តឈ្នះវិញនៅឆ្នាំ១៩៤៥ ក្តី ក៏អំណាចពួកមេអាណានិគមន៍លែងខ្លាំងដូចមុនទៀតហើយ។ ដូច្នេះចលនារកឯករាជ្យដែលខ្លះផ្អែកលើជប៉ុន ខ្លះមិនផ្អែកលើជប៉ុន ក៏មានកម្លាំងជាងមុនឆ្ងាយដោយសារមេទន់ខ្សោយ។ មានន័យថាភាពវឹកវរក៏មានច្រើនដែរ ពេលដែលបារាំងចូលមកស្រុកវិញ ត្បិត មុននោះបន្តិចសោះ ជប៉ុនបង្ខំឲ្យព្រះករុណានរោត្តមសីហនុប្រកាសឯករាជ្យនៅខែមិនាឆ្នាំ១៩៤៥ តែខ្លួនគេចាប់ផ្តើមត្រួតត្រាខ្មែរ ហើយបានតែប៉ុន្មានខែ ពោលគឺនៅខែតុលា ១៩៤៥ បារាំងចូលមកវិញ។ អ្នកខ្លះដែលផ្អែកខ្លួនដេកដួលលើជប៉ុនដូចជា លោកសឺងង៉ុកថាញ់ ក៏ត្រូវបារំាងចាប់ខ្លួន។ នៅខែមករា ឆ្នាំ១៩៤៦ មានកិច្ចព្រមព្រៀងសម្របសម្រួលហៅថា Modus Vivendi ដែលប្រកាសថាកម្ពុជាជារដ្ឋមានស្វ័យភាពនៅក្នុងសហភាពបារាំង។

Advertisements

ប្រទេសកម្ពុជាពីឆ្នាំ 1430 ដល់1950 (ភាគ៤)

ចុងស.វ.ទី១៨៖ ខ្មែរនៅក្រោមយួន និងសៀម

មកដល់ចុងស.វ.ទី១៨ ប្រទេសកម្ពុជាស្ថិតនៅក្រោមមេពីរ គឺម្ខាងសៀម និងម្ខាងទៀតគឺយួន។ យួននោះគឺបានខេត្តក្រចេះ ត្រពាំង (Tra-Vinh) និងខេត្ត ឃ្លាំង (Soc-Trang) របស់ខ្មែរថែមទៀត។

សោកនាដកម្មខ្មែរមានហូរហែរបន្តមកដល់ស.វ.ទី១៩ទៀត ដែលយួននិងសៀមបន្តបការលេបដីខ្មែរ ហើយក្សត្រខ្មែរជាច្រើនអង្គបែកបាក់គ្នាមិនឈប់ ឈរ។ ផ្នែកក្រោយបង្អស់នៃការចុះដុនដាបនេះ គឺយួនយកម្ចាស់ក្សត្រីអង្គមុីដែលមានព្រះជន្មពុំទាន់បាន២០វស្សាផងធ្វើជាតុក្កតាឲ្យសោយរាជ្យ។ ពេលនោះយួនមានអំណាចស្ទើរផ្តាច់មុខលើកម្ពុជា។

ឆ្នាំ១៨៤២៖ ព្រះបាទអង្គឌួង

នៅឆ្នាំនោះ រាស្រ្តនិងព្រះសង្ឃខ្មែរទ្រាំងលែងបានក៏ងើបបះបោរ។ ពេលនោះចៅហ្វាយខេត្តពោធិសាត់ចេញមុខសូមឲ្យព្រះចៅសៀមបញ្ជូនក្សត្រខ្មែរគឺ ព្រះអង្គឌួងមកស្រុកខ្មែរវិញ។ ព្រះចៅសៀមក៏យល់ព្រម ហើយថែមទាំងបញ្ជូនមេទ័ពឈ្មោះ Bodin ឲ្យហែរហមមកផង។ ព្រះអង្គឌួងឡើងគ្រងរាជ្យនៅ ឧត្តុងជាមហាក្សត្រពេញទី។ តែពេលនោះខ្មែរបាត់បង់អស់ដីច្រើនរួចទៅហើយ។

អាណាព្យាបាលបារាំង

នៅឆ្នាំ១៨៥៣ ព្រះបាទអង្គឌួងសរសេរចុតហ្មាយទៅស្តេចបារាំងសេសឈ្មោះ Napoleon III ដើម្បីសូមឲ្យបារាំងជួយការពារខ្មែរ ត្បិតព្រះអង្គឃើញថា បារាំងកំពុងតែរកឪកាសវាតទីស្រាប់ផង។ ព្រះអង្គចូលទីវង្គតនៅឆ្នាំ១៨៦០ ពោលគឺឆ្នាំដែលពួកបារាំងវាយពួកយួនយកអំណាចនៅកូសាំងស៊ីន។ នៅឆ្នាំ១៨៦២ កូសាំងស៊ីនទៅជាទឹកដីបារាំងពេញទី ហើយសម្លឹងមកកម្ពុជាដើម្បីវាតទីទៀត ដោយយកលេសថាកម្ពុជាក៏យួនធ្លាប់ត្រួតមកថ្មីៗ ឥឡូវដល់ វេនខ្លួនហើយ។ នៅឆ្នាំ១៨៦៣ បារាំងក៏ស្នើធ្វើខ្លួនជាអាណាព្យាបាលលើខ្មែរ។ ពេលនោះព្រះបាទនរោត្តមសោយរាជ្យបាន​ ៣ឆ្នាំហើយតពីព្រះបិតា។ ព្រះនរោត្តមក៏ចរចារ ហើយយល់ព្រមចុះសន្ធិសញ្ញាមួួនៅថ្ងៃ ១១ សីហា ឆ្នាំ ១៨៦៣។ រឿងនេះមិនដាច់ស្រេចត្រឹមនេះនោះឡើយ ព្រោះសៀមប្រកាន់ថាស្តេចខ្មែរនៅក្រោមឳវាទខ្លួន។ តាមធម្មតា ព្រះករុណានរោត្តមត្រូវយាងទៅបាងកកដើម្បីឲ្យព្រះចៅសៀមបំពាក់ម្កុដថ្វាយឲ្យបានពេញលេញ ជាឳឡាឬក។ តែឥឡូវនេះ ស្ថានការណ៍ប្រែប្រួលត្បិតបារំាងជាអាណាព្យាបាល។ ដូច្នោះហើយមានការចរចារនិងសម្បាទានគ្នារវាងបារំាងនិងសៀម។ នៅឆ្នាំ ១៨៦៧ បារាំងសុខចិត្តប្រគល់ខេត្តបាត់ដំបង និងសៀមរាបឲ្យសៀម ឯសៀមវិញសន្យាថាលែងទាមទាសិទ្ធអ្វីលើខ្មែរទៀតហើយ។ ការព្រមព្រៀងនេះចុះជាសន្ធិសញ្ញាបារាំង សៀម នៅឆ្នាំនោះឯង។