ប្រទេសកម្ពុជាពីឆ្នាំ 1430 ដល់1950 (ភាគ២)

កាលដែលនៅសាយរាជ្យធម្មតានៅឡើយ ព្រះសត្ថាមានពួកព័រទុយហ្គេ និងអេស្បាញ៉ុលនៅជិតជាជំនួយ។ ពេលសៀមធ្វើទុក្ខខ្លាំង ព្រះអង្គបញ្ជូនលោក Diego Veloso ទៅក្រុងម៉ានិលដែរ ដើម្បីរកជំនួយជាទ័ពនិងជាអាវុធ តែពេលនាវាជំនួយមកដល់ផែភ្នំពេញនោះ​ព្រះរាមជើងព្រៃធ្វើមិនដឹងមិនលឺបណ្តាលឲ្យមានជម្លោះ ជាមួយពួកអេស្បាញ៉ុល។ ពួកនេះក៏នាំគ្នាទៅវាយលុកវាំងនៅស្រីសន្ធរ រីឯព្រះរាមជើងព្រៃក៏សុគតនៅពេលនោះ

សតវត្សទី១៧

កាលដែលវាយបន្ទាយលង្វែកបាក់ហើយ សៀមចាប់យកក្សត្រសំខាន់ៗក្នុងព្រះរាជ្យវង្សខ្លះទៅប្រទេសគេ។ ក្រោយមកបន្តិចទើបព្រះនរេសូរសុខចិត្តបញ្ជូនព្រះ ស្រីសូរិយោព៌មឲ្យមកស្រុកខ្មែរវិញ ដោយដឹងថាអំណើៈតទៅខ្មែរនឹងនៅក្រោមចំណុះរបស់ខ្លួន។ តែព្រះនរេសូរឃាត់ទុកបុត្រព្រះសូរិយាព៌ម ២អង្គមិនឲ្យមកជា មួយព្រះបិតាឡើយ គឺទុកឲ្យនៅសៀមហាក់ដូចជាចំណាប់ខ្មាំងដូច្នោះ។ ទាល់តែក្រោមមកព្រះរាជបុត្រនោះរកល្បិច ដោះស្រាយរត់ចេញមកទាល់តែបាន។ ណាមួយគាប់ជួនពេលនោះព្រះនរេសូរប្រឈួនរហូតដល់សុគតផង។

ដើម្បីកុំឲ្យឥទ្ធិពលសៀមគ្របដណ្តប់ខ្លាំងពេក ព្រះស្រីសូរិយោព៌មចងសម្ព័ន្ធមេត្រីជាមួយយួនដែរ គឺជាមួយត្រកូល Nguyen ដែលខ្លាំងក្លានៅស្រុកយួនជំនាន់ នោះ។ ពួក Nguyen ក៏លើកក្សត្រីមួយអង្គឲ្យព្រះជ័យជេដ្ឋាដែលជាព្រះរាជបុត្រត្រូវគ្រងរាជ្យបន្តនៅថ្ងៃមុខ។

ក្រោយនោះបន្តិច ព្រះសូរិយោព៌មក៏ដាក់រាជ្យហើយឲ្យព្រះជ័យជេដ្ឋា(ទី២) មកស្នងជំនួសដូចគ្រោងទុក។ រីឯព្រះឧទ័យជាអនុជព្រះជ័យជេដ្ឋា ព្រះអង្គលើកឲ្យឡើងជាឧបរាជ។ ពីពេលនោះហើយដែលព្រះជ័យជេដ្ឋាតម្កើងស្នំយួននោះឲ្យឡើងពេញមុខជាព្រះមហេសី។

សង្គ្រាមខ្មែរ-យួន (ស.វ.​ ទី១៧)

យួនចាប់ផ្តើមបញ្ចេញមហិច្ឆិតាខ្លួនចង់បានទឹកដីខ្មែរ ដោយបញ្ជូនតង្វាយនានមកមហាក្សត្រខ្មែរ តែជាមួយគ្នានោះយួនធ្វើសំណើរសូមឲ្យដកប៉ុស្តិ៍គយខ្មែរជា បណ្តោះអាសន្ននៅព្រៃនគរ (ក្រោយមកយួនហៅថា Saigon ហើយសព្វថ្ងៃយួនហៅថាក្រុងហូជីមិញ) និងកំពង់ក្របី (សង្កាត់ Cholon ដែលនៅក្រុងព្រៃនគរ)។ គ្រាន់តែស្តេចខ្មែរយល់ព្រមយួនបញ្ជូនគ្នាគេឲ្យមកកាន់កាប់ប៉ុស្តិ៍នោះ។ យួរទៅរឿងបញ្ឈប់គយបណ្តោះអាសន្ននោះក្លាយទៅជាអចិន្ត្រែ។

%d bloggers like this: