ដំណើរទស្សនកិច្ចសិក្សាទៅប្រទេស ភូមា

ណាហ្គូយ៉ា , ជប៉ុន

ថ្ងៃទី ៨ ខែ វិច្ចិកា ឆ្នាំ ២០១៤

នេះជាដំណើរទស្សនកិច្ចសិក្សា ក្រៅប្រទេសលើកទី១ របស់ខ្ញុំ ដែលធ្វើដំណើរទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ដូចជា ប្រទេសកម្ពុុជា

ស្ថានភាពប្រទេសភូមា

ស្ថានភាពទាំងស្រុង ស្ទើរតែទាំងអស់គឺមានរូបភាពដូចប្រទេសកម្ពុជា មិនថា ទាំងបរិស្ថាន ប្រជាជន របៀបរបបធ្វើការ

ការមិនគោរពច្បាប់ ចរាចរណ៍ ស្ទះណែនណាន់តាន់តាប់ ការបំពុលបរិស្ថាន លេចទឹកក្រោយពេលភ្លៀង ប្រព័ន្ធលូមានបញ្ហា

ទឹកស្អាតប្រើប្រាស់មិនគ្រាប់គ្រាន់.។ល។

តែអាចនិយាយបានថា ជាប្រទេសមួយប្រៀបទៅនឹង នារីទើបពេញក្រមុំ បុរសៗ នៃប្រទេសមហាអំណាច និងអភិវឌ្ឍន៍ ដូចជា

អាមេរិក ចិន កូរ៉េ ជប៉ុន ហាក់នាំគ្នា ដណ្តើមកូនក្រមុំ នេះ និងព្យាយាមធ្វើជាម្ចាស់ចំណែក…..!!!!

សូមទស្សនារូបភាពខ្លះៗ ពីជ្រុងមួយនៃប្រទេសភូមា

– រដ្ឋាភិបាលប្រទេសភូមាបានចេញបម្រាមមិនឲ្យជិះម៉ូតូក្នុងទីក្រុង នេះចំណាត់ការមួួយដែលទាក់ទងនឹងការកាត់បន្ថយការកកស្ទះ

– រដ្ឋាភិបាលបានចេញជា យុទ្ធសាស្រ្តក្នុងការលើកតម្កើងតួនាទីស្រ្តីក្នុងវិស័យវិស្វកម្ម មាននារីលើសពី ៥០ភាគរយបានជ្រើសរើសវិស័យវិស្វកម្មនេះ

ដូចជា វិស្វករសំណង់ស៊ីវិល , ជំនាញស្ថាបត្យកម្ម, វិស្វករអគ្គិសនី, វិស្វករអេឡិចត្រូនិច …ពិតជាធ្វើឲ្យខ្ញុំឡើងស្រឡាំងកាំង ដែលជំនាញនេះ នៅស្រុកយើង គឺមានភាគរយតិចណាស់

 

%d bloggers like this: