Archive for ខែវិច្ឆិកា, 2011

ប្រភេទដំបូល

សួរស្តីបងប្អូនទាំងអស់គ្នា សុខសប្បាយជាទេ?

ហេហេ សំណួរសួរច្រើនដងមកហើយតែមិនដែលមានចម្លើយសោះ េហេហេហេហេ

ថ្ងៃនេះខ្ញុំមានឯកសារតូចមួយស្តីអំពី ប្រភេទម៉ូតដំបូល

សូមចុចទីនេះដើម្បីទុកជាឯកសារ

លក្ខណះអំណោយផលទៅតាមប្រភេទម៉ូតដំបូលនីមួយៗ

លក្ខណះហោជាង​ ៖ ដំបូលប្រភេទនេះ ជាផ្នែកមួយដែលគេនិយមជាទីបំផុត ។​ វាងាយស្រួលក្នុងការស្ថាបនា, បង្ហូរ ទឹកភ្លៀងបានល្អ, នឹងតផ្តល់អោយមានខ្យល់ចេញចូលបានយ៉ាងណា ។

លក្ខណះប៊ិត ៖ ប្រភេទដំបូលនេះ វាមិនផ្តល់អោយមានខ្យល់ចេញចូលបានល្អឡើយ ។

លក្ខណះរាប ៖ វាមានលក្ខណះចំណេញក្នុងការសាងសង់ ។

លក្ខណះទេរ ៖ ដំបូលទេរ មានលក្ខណះស្រដៀងនឹងដំបូលរាបដែរ ប៉ុន្តែរគ្រាន់តែមាននូវភាពទេរខ្លាំងជាង។ វាត្រូវ បានគេប្រើជាញឹកញាប់សម្រាប់ការបន្ថែមចំពោះសំណង់ដែលមាន រឺក្នុងការផ្សំជាមួយប្រភេទដំបូលផ្សេងៗទៀត។

លក្ខណះមេអំបៅ ៖ លក្ខណះនេះ វាមានអត្ថប្រយោជន៌ក្នុងការផ្គត់ផ្គង់ពន្លឺនិងខ្យល់ចេញចូលបានយ៉ាងច្រើន ។

លក្ខណះជាអក្សរ A ដំបូលនេះ វាមិនមែនផ្តល់តែលើប្រភេទដំបូលប៉ុណ្ណោះទេ គឺដើរតួរជញ្ជាំងដ៏ល្អផងដែរ ក្រៅ ពីលក្ខណះប៉ុន្មានខាងលើនេះ គឺមានលក្ខណះមួយចំនួនទៀតដូចជា ៖ លក្ខណះបន្ទះផ្ទាំងកោង លក្ខណះបត់ លក្ខណះបញ្ឆៀងហោជាង លក្ខណះប៊ិតលយ …..។ល។

 

សូមអរគុណ

សូមជម្រាបលា

ពីខ្ញុំវណ្ណ ពិសិដ្ឋ

វិស្វករ សំណង់ស៊ីវិល

Advertisements

ប្រភេទសសរបែប Colonial Style ជា CAD file

សួរស្តីបងប្អូនជនរួមជាតិទាំងអស់គ្នា..!! តើអ្នកទាំងអស់គ្នាសុខសប្បាយជាទេ?

សួរស្តីបងប្អូន វិស្វករខ្មែរយើងទាំងអស់គ្នា សុខសប្បាយជាទេ? តើដំណើរការការងារទៅរលូនទេ?

ដោយមួយរយះនេះខ្ញុំបានស្វែងយល់ពីទិន្នន័យខ្លះៗ ដើម្បីសាងសង់សណ្ឋាគារបែប Colonial Style  អញ្ចឹងក៏នឹកឃើញចង់

ចែកចាយនូវ Block column style ខ្លះៗ ដែលខ្ញុំរកបាន សង្ឃឹមថាឯកសារនឹងអាចជួយអ្នកបាន និងអ្នកអាចយកទៅធ្វើការ design ផ្សេងៗ…..

សូមចុចទីនេះដើម្បីទាញយកទុកជាឯកសារ

សូមអរគុណ

ពីខ្ញុំកូនង់ាវិស្វករ ដ៏កំសត់

វណ្ណ ពិសិដ្ឋ