ការយល់ដឹងពីផលិតផលមួយចំនួនក្នុងវិស័យសំណង់

ជម្រាបសួរបងប្អូនក្នុងភូមិ wordpress ទាំងអស់គ្នា…!!! តើ​បងប្អូនសុខសប្បាយជាទេ? ខ្ញុំវិញគឺសុខតែដូចជារវងល់ដល់ករម៉ង

ដូចពាក្យមួយដែលខ្ញុំតែងតែនិយាយលេងថា ក្រចេះភ្នំពេញវិលវិញមិនឆ្ងាយ ហេហេ តែសប្បាយម្យ៉ាងដែរ …..!!!!

ថ្ងៃនេះខ្ញុំសូមដាក់ប្រកាស់បង្ហាញពីផលិតផលមួយរបស់ Sika ដោយហេតុកុំអោយតាប៉ែរយូរខ្ញុំសូមរៀបរាប់ដួចតទៅ

* ផលិតផងសម្រាប់ការពារជម្រាបទឹក (Waterproofing Product)

   1. Sikalite

– ជាប្រភេទទឹកថ្នាំលាយជាមួយបាយអរដើម្បីការពារជម្រាបទឹក

​​     – ជាបណ្តុំនៃសរសៃឆ្មាៗនៅក្នុងបាយអ

– កាត់បន្ថយស្នាមប្រេះដោយសារការរីករួមមាឌ

– ល្អប្រសើរសម្រាប់បូករចនាសម្ព័ន្ធដែលធ្វើពីឥដ្ឋ ថ្ម និងបេតុងដូចជា៖​ អគារជាន់ក្រោមដី អាងស្តុកទឹក អាងហែលទឹក…

កំរិតនៃការលាយ៖ Sikalite 1L សម្រាប់លាយជាមួយទឹក 25L ។​ មុនដំបូងលាយ Sikalite ជាមួយនឹងទឹកសិនរួច

​     ទើបចាក់ចូលទៅក្នុងល្បាយស៊ីម៉ង់និងខ្សាច់។ បូកស្រទាប់ទី១ ដែលមានកម្រាស់ ៥មីលីម៉ែត្រ បន្ទាប់មកបូកស្រទាប់

ទី២ នៅពេលស្រទាប់ទី១ ចាប់ផ្តើមរឹង (ពី ៤ ទៅ ៥ ម៉ោង)

Advertisements
%d bloggers like this: