ប្រភេទដើមឈើជានិមិត្តសញ្ញានៃសុភមង្គល

ដើមឬស្សី

        សម្រាប់ជនជាតិចិន ដើមឬស្សីគឺជាដើមឈើសម្រាប់ប្រជាជនចិន ព្រោះវាជាដើមឈើ

អាចផលិតបានជាសម្ភារៈរាប់ពាន់ជំពូក មិនតែប៉ុណ្ណោះក៏ជាអាហារសម្រាប់មនុស្សសត្វបាន

ទៀងផង ។ ហើយម្យ៉ាងទៀតវាក៏មានប្រវត្តិនិទានខ្លះៗ នៅក្នុងប្រវតិ្តសាស្រ្តចិនផងដែរថា

នៅក្នុងសម័យរាជវង្សឈុននៅពេលដែលព្រះអង្គសោទីវង្គត់ ព្រះមហេសីទីពីររបស់ព្រះអង្គ

បានទ្រង់ព្រះកន្សែងដោយអាល័យព្រះស្វាមី ហើយព្រះអង្គបានយកដើមឬស្សីធ្វើជានិមិត្ត

សញ្ញាដោយយកដើមឬស្សីធ្វើជានិមិត្តសញ្ញាដោយយកដើមឬស្សីដោតនៅក្បែរផ្នូរព្រះអង្គ

ហើយក៏ក្លាយទៅជាទម្លាប់រហូតមកដល់សព្វថ្ងៃនេះទៅ ។

ផ្កាអង្គារសីល

        ប្រជាជនចិនហៅផ្កាអង្គារសីលថា មើយហួរ គឹបង្ហាញពីភាពស្រស់ស្អាត និងអាយុយឺន

យូរ ព្រមទាំងភាពទន់ភ្លន់ផងដែរ ហើយម្យ៉ាងទៀតប្រជាជនចិនគេច្រើនតែប្រៀបធៀបទៅ

នឹងស្រ្តី ព្រោះដើមផ្កាអង្គារសីលធន់កម្តៅថ្ងៃ ធន់នឹងអាកាសធាតុត្រជាក់ មិនតែប៉ុណ្ណោះក៏

ជាផ្កាដែលរីកនៅពេលដើមឆ្នាំទៀត បើមានកម្មវិធីឡើងផ្ទះ បើកហាង ឬកម្មវិធីផ្សេងៗទៀត

ដែលទើបនឹងចាប់ផ្តើមគេច្រើនតែយកដើមឬស្សី និងផ្កាអង្គារសីលជាតំណាងនៃកម្មវិធីនោះ

ព្រោះអត្ថន័យរបស់គេគ្រប់គ្រាន់នៅនិមិត្តសញ្ញា ដូចជាដើមឬស្សីគឺជាការប្រមូលផល

ប្រយោជន៌ និងភាពរីកចម្រើន ឯផ្កាអង្គារសីលគឺជាការអត់ធ្មត់នឹងភាពទន់ភ្លន់ស្រស់ថ្លា និង

ទាក់ទាញចំណាប់អារម្មណ៌អ្នកដើរទៅដើរមក ។

ផ្កាកេចហួយ

        គឺជាផ្កាម្យ៉ាងដែលមានពណ៌លឿង ប្រជាជនចិនច្រើនតែយកវាទៅហាលហើយយកមក

ឆុងទឹកញុំា ដោយមានរសជាតិឆ្ងុយឆ្ងាញ់ ក្លិនប្រហើរហើយថែមទាំងជួយបន្ថយកំដៅក្នុងរាង

កាយបានទៀត ឯនិមិត្តសញ្ញារបស់ផ្កាគឺភាពត្រជាក់អត់ធន់ បានន័យថាភាពរឹងមំា និងគុណ

ធម៌ ។

ផ្កាប៉ូចឈៀន

        ទោះបីជានៅប្រទេសខ្មែរយើងក៏ដូចជាក្រុមបងប្អូនដែលមានខ្សែស្រឡាយជាចិននាំគ្នា

ដាំក្នុងផើង ធ្វើជាគ្រឿងលម្អរផ្ទះព្រមទាំងបញ្ជាក់និមិត្តសញ្ញានូវភាពរីកចម្រើនក្នុងគ្រួសារ

ផងដែរ ហើយម្យ៉ាងទៀតបើមានអ្នកណាដាំដើមផ្កាប៉ូចឈៀននេះ ហើយបើមានផ្កាក្នុង១ទង

មានដល់ទៅ៨ផ្កានោះ បានន័យថាមានមាសប្រាក់ហូរចូល ហើយក្នុងផ្ទះមានតែហេងហេង

ទៀត ព្រោះពាក្យថាប៉ូចនោះគឺប្រែថា៨ ឯឈៀនវិញប្រែថា ការសម្រេច ហើយបូកចូលគ្នា

ទៅបានន័យថា ភាពសម្រេចទាំង៨យ៉ាងនោះអី ។

ផ្លែសារី

        គឺជាផ្លែឈើសួគ៌ ព្រោះរាល់ពេលដែលធ្វើបុណ្យឬសែនអ្វី គេពុំដែលចោលផ្លៃនេះទេ

ដោយគេអោយនិមិត្តសញ្ញាថាអាយុវែង ត្រជាក់ត្រជុំ ពិសេសគឺកម្មវិធីសែនចូលឆ្នាំ ថ្ងៃ

កំណើតដែលជនជាតិចិននិយមយកមកសែន ។

ផ្លែក្រូច

        ចំណែកផ្លែក្រូចវិញប្រជាជនចិតតែងតែយកមកសែនក្នុងបុណ្យទានទាំងអស់ និមិត្ត

សញ្ញារបស់ក្រូចគឹព្រេងសំណាងដូចជា ក្រូចថ្លុងស្លឹកធំៗ នោះបានន័យថាមហាសំណាង

ក្នុងបុណ្យចូលឆ្នាំ គេច្រើនតែឃើញមានដាក់សែនជានិច្ចចាប់តាំងពីថ្ងៃទី១ រហូតដល់ថ្ងៃទី

១៥ ហើយម្យ៉ាងទៀតយើងច្រើនតែឃើញគេយកក្រូចសម្រាប់ទៅជូនពរចាស់ទុំ ឬញាត្តិមិត្ត

ស្និទ្ធស្នាលក្នុងឪកាសបុណ្យចូលឆ្នាំឬការសម្រេចបំណងអ្វីមួយ ឯអ្នកដែលបានពរពីអ្នកអោយ

នោះ នឹងមានការស័ក្តសិទ្ធ ក៏ដូចជាពេលដែលបានទទួលហើយនោះ ក៏មិនត្រូវភ្លេចអោយគេ

ត្រឡប់ទៅវិញដែរ ដើម្បីអោយបានពរជ័យដូចៗគ្នា ។

———————————————————————————————————

ខ្លឹមសារនៃអត្ថបទនេះខ្ញុំបាទបានដកស្រង់ចេញពីទស្សនាវដ្តីព្រះចន្ទ

%d bloggers like this: