ពិធីឡើងផ្ទះបែបខ្មែរ

ភាគ២

ក្រោយពីរៀបចំជាក្បួនរួចរាល់ហើយ គេក៏ដើរដង្ហែរជុំវិញផ្ទះ៣ជុំ ឯអ្នកម្ចាស់ផ្ទះមានគេបាំងឆ័ត្រអោយ

ផង វេលានេះមនុស្សចាស់ ២ឬ៣នាក់ត្រូវឡើងទៅលើផ្ទះមុន កាលណាដង្ហែរហែរបាន៣ជុំរួចហើយ

អ្នកនៅលើផ្ទះធ្វើជាស្រែកសួរមកថា៖ អ្នកណា? មកពីណា? មានគ្នាច្រើនម្លេះ

        អាចារ្យតំណាងអោយអ្នកដង្ហែរឆ្លើយថា៖ យើងខ្ញុំមកពីឆ្ងាយ

        អ្នកនៅលើផ្ទះសួរបន្ត៖ ចុះមកពីណា តើអ្នកថាមកពីនាយ មកពីនគរណា? 

        អាចារ្យឆ្លើយ៖ យើងខ្ញុំមកពីនគររាជគ្រឹះ

        អ្នកនៅលើផ្ទះសួរបន្ត៖ ចុះអ្នកមានចិត្តប៉ងបំណងកិច្ចការអ្វី?

        អាចារ្យឆ្លើយ៖ យើងខ្ញុំបានលេចលឺរន្ទឺដឹងថា លោកស្រីអ្នកប្រុសបានសង់ផ្ទះថ្មីយ៉ាងធំទ្រនំខ្ពស់​

                                    មែនឬមិនមែន?

        អ្នកនៅលើផ្ទះសួរបន្ត៖ មែន តើអ្នកមានការយ៉ាងណា សូមអ្នកថ្លែងការណ៌ប្រាប់ចុះ

        អាចារ្យឆ្លើយ៖ ដោយយើងខ្ញុំបានដំណឹងនេះ ទើបនាំគ្នាយកគ្រឿងត្រជាក់ត្រជុំចម្រុងចម្រើន

                                   មកជូនជាជោគជ័យសិរីមង្គល មានទាំងកុយពុកមាសប៉ុនដូងទុំ ប៉ុនត្រឡាច

                                   គ្រឿងសំពត់អាវសាវស្បៃ មាសប្រាក់កងពិទូសូរ្យកាន្ត មានឆ្មាញីវិឡារីសម្បុរ៣

                                   ពាក់ជីតាំត្បូង បើលោកត្រូវការខ្ញុំមានប្រាថ្នាជូដោយឥតថ្លៃ សុំតែបាយអាស្រ័យ

                                   មួយពេលប៉ុណ្ណោះ ។

        អ្នកនៅលើផ្ទះ៖ ឯរឿងបាយទឹកមិនមានខ្វះអ្វីទេ បើពិតដូចសម្តី សូមអញ្ជើញនាំគ្នាឡើងមកចុះ

        នៅវេលាអ្នកម្ចាស់ផ្ទះអនុញ្ញាត្តអោយឡើង អាចារ្យត្រូវរៀបចំសែនក្បាលជណ្តើរ ។ ឯគ្រឿង

ក្រយាបូជានោះមានដូចតទៅនេះ៖

       – ចំអាបមួយថាស                        – បង្អែមមួយថាស                   – ទឹកមួយផ្តិលដាក់អំបោះចំណងដៃ

       – ក្បាលជ្រូកស្ងោរមួយ               – ស្លាធម៌មួយ                            – បាយសីប៉ាកឆាមមួយគូ

* ពិធីរៀបចំសែនចងដៃម្ចាស់ផ្ទះ

        ការរៀបចំហើយ អាចារ្យត្រូវសំបូងសម្រូងប្តឹងទេវតា ទេព្រ័ក្ស ជំនាងផ្ទះ សុំអោយជួបអភិបាល

រក្សាចម្រើនសព្វសារធុការតទៅ ឯពាក្យសំបូងសម្រូងនេះយើងលើកមកជូនជាសណ្តាប់ដូចតទៅនេះ

        ឪ…តេជៈម្ចាស់ថ្លៃ ថ្ងៃនេះជាតាមានឬក្ស អធិមង្គល ខ្ញុំសូមប្តឹងដល់ងស់ព្រះភូមិម្ភរ ទេវតា រក្សា

ភូមិឋានរិមានថ្មីនេះ ត្បិតពេលនេះលោកអ្នកបានសង់ផ្ទះថ្មីរួចហើយ ហើយរៀបចំឡើងក្នុងថ្ងៃនេះ

សូមទេញ្ភរក្សាផ្ទះថ្មីនេះជួយពិភ័ក្តិក្សោឪយសព្វសារធុការសិរិសួរស្តីជ័យមង្គល វិបុលសុខគ្រប់ប្រការ

ចម្រើនលាភាតាំងពីពេលនេះរៀងតទៅ ។

        និយាយសំបូងសម្រូងរួចហើយយអាចារ្យត្រូវចាប់ម្ហូបចំណី កាត់ត្រចៀកជ្រូកមួយចំណិតដាក់

ក្នុងកន្ទោងមួយ រួចច្រូចទឹកបន្ទិចដាក់សែនៅក្បែរគល់ឈើមួយក្នុងរបងផ្ទះថ្មីនោះ ។

        លុះចប់ការសែនហើយ ត្រូវយកអំបោះចងក្បាលជណ្តើរ រួចច្រូចទឹកសុំពរជ័យ ។ កាលអ្នកហែរ

បានឡើងទៅដល់លើផ្ទះហើយ អាចារ្យត្រូវរៀបចំចងដៃប្រសិទិ្ធពរដល់ម្ចាស់ផ្ទះ គឺត្រូវក្រាលកន្ទេល

ឈមមុខទៅរកទិសដង្ហើមរស់ រៀបរបស់ស្តុតាងនៅទីជាមួយ រួចអញ្ជើញម្ចាស់ផ្ទះមកអង្គុយក្រាប

លើខ្នើយ ហើយអាចារ្យយកអំបោះ ជ្រលក់ក្នុងប្រេងម្សៅក្រអូប យកដៃអោយប្តីប្រពន្ធម្ចាស់ផ្ទះ

%d bloggers like this: