គុណសម្បត្តិរបស់ផ្លែធូរ៉េន

ថ្វីត្បិតតែផ្លែធូរ៉េនញុំាច្រើនទៅក្តៅបន្តិចមែន​ ក៏ប៉ុន្តែរ

ធូរ៉េនវាមានគុណសម្បតិ្តច្រើនណាស់ ពោលគឺមានគុណសម្បតិ្តតាំងពីផ្លែ រហូតដល់ឬសតែម្តង

សាច់ធូរ៉េន : វាមានរសជាតិឆ្ងាញ់ ក្រអូបឆ្ងុយឈ្ងប់ តែនៅពេលយើងញុំា វាបង្កអោយយើងក្តៅខ្លាំងជាង

                        ផ្លែឈើផ្សេងៗ តែវាអាចជួយព្យាបាលរោគសើស្បែកបានដែរ ដោយធ្វើអោយដំបៅរហ័ស

                        ស្ងួត ហើយនិងអាចកំចាត់ពពួកសត្វល្អិតដែលនៅក្នុងក្រពះបានថែមទៀតផង ។

សម្បក       ​​ : យើងអាចយកបន្លារបស់វាទៅត្រាំទឹកកំបោរដែលរងថ្លាអោយបានរយៈពេល១យប់ រួច

                        យកមកលាងដំបៅរលាក ដំបៅរីកដែលមានទឹករងី ធ្វើដូច្នេះវានឹងងាយជាសះស្បើយ

                         ឬម្យ៉ាងទៀតវាអាចព្យាបាលបានចំពោះបូសគ្រប់ប្រភេទ យើងអាចយកសម្បកធូរ៉េនទៅ

                        ដុតរួចយកផេះវាមកលាយជាមួយប្រេងដូង រឺប្រេងល្ង ហើយយកវាទៅបិតលើបូសថ្មីៗនោះ

                        វានឹងស្រក់ទៅវិញជាពុំខាន ។

ឬស             : ឬសវាយើងអាចយកមកដាំទឹកញុំាបាន នៅពេលយើងកើតគ្រុនក្តៅ ហើយវាក៏អាច

​​                       ជួយបន្ធូរការហើមពោះ និងរោគរាគបានទៀតផង ។

ខ្លឹមសារអត្ថបទនេះ ខ្ញុំបាទបានដកស្រង់ចេញពីទស្សនារដ្តី ព្រះចន្ទ

%d bloggers like this: