ពិធីឡើងផ្ទះបែបខ្មែរ

ភាគ១

        តាមធម្មតា ប្រពៃណីបុរាណរបស់ខ្មែរកាលសង់ផ្ទះថ្មី រួចរាល់ហើយគេតែងប្រារព្ធពិធីជាមង្គល

ដើម្បីទៅនៅលើផ្ទះថ្មីនោះអោយបានត្រជាក់ត្រជុំសុខដមរមនាមានជោគមានជ័យសេរីមង្គល

ដោយគេរកវេលាល្អដើម្បីប្រារព្ធពិធីឡើងផ្ទះថ្មីនេះ លុះរកវេលាល្អបានហើយត្រូវរកប្រដាប់គ្រឿង

ឡើងគេហដ្ឋានថ្មីនោះ…!!!

* សំភារៈដែលត្រូវរៀបចំពិធី

        ១. បង្អែម១ថាស់ ចំអាប១ថាស់

        ២. ស្រូវគង់១ការ៉ុង និងបន្លែ ផ្លែឈើ

        ៣. ប្រដាប់ធ្វើសំពត់គ្រប់ធ្មេញឈើ

        ៤. ប្រសាប់ធ្វើស្រែចំការមាន កាំបិត កណ្តៀរ កញ្ជើ ល្អី

        ៥. ប្រដាប់ស្លៀកពាក់សំពត់អាវ មួក ឆ័ត្រ

        ៦. គ្រឿងមាសប្រាក់ សាច់ប្រាក់សុទ្ធ ឬប្រាក់ណែន

        ៧. ភ្លុកដំរី​ ឬកុយរមាស

        ៨. ដូងទុំបិទមាស១ផ្លែ និងត្រឡាចបិទមាស១ផ្លែ

        ៩. ឆ្មាញីសម្បុរបី១ក្បាល

        ១០. គ្រឿងសារពើរយុទ្ធ (គ្រឿងចំបាំង)

        ១១. គ្រឿងសំអាងខ្លួន មានប្រេងម្សៅ កញ្ចក់ ក្រាស់ កន្រ្តៃកំបិតកោរ

        ១២. គ្រឿងដំណេកមានកន្ទេល ពូក​ ខ្នើយ មុង និងគ្រឿងផ្សេងៗ ស្លាបារី ប្រអប់ស្លា

                 បាយប្រលីង ថ្មបស់ថ្នាំ ក្អមទឹកសំរឹត បើគ្មានអោយយកផ្តិលសំរឹត ឬផ្តិលលុងហិនជំនួស

        របស់របរទាំងអស់ដែលបានរៀបរាប់ខាងលើនេះត្រូវអោយរៀបចំនៅមុខទីផ្ទះថ្មី អាចារ្យអ្នកនាំឡើង

ផ្ទះត្រូវរើសរកស្រី៦នាក់ មកសន្មតិអោយឈ្នះជាថ្មី នាងស្រី ៖

        – នាងរ័ត៌          ដើម្បីអោយកើតសេចក្តីត្រេកអរ                  អោយកាន់គ្រឿងស្លា

        – នាងសួរស្តី   ដើម្បីអោយកើតសេចក្តីសួរស្តី                      អោយកាន់សំពត់អាវ

        – នាងកែវ        ដើម្បីអោយកើតមាប្រាក់កែវកង                   អោយកាន់មាសប្រាក់កែវកង

        – នាងគង់        ដើម្បីអោយគង់ជីវិត និងគង់សម្បតិ្ត             អោយកាន់ពូក កន្ទេល

        -​ នាងជ័យ       ដើម្បីអោយកើតជ័យមង្គល                           អោយកាន់គ្រឿងភ្លុកកុយ

        – នាងស្រី         ដើម្បី……(កន្លែងនេះក្នុងសៀវភៅរលុប)   អោយកាន់ក្អមឬផ្តិលទឹក

        រីឯញាតិ្តមិត្តបងប្អូនឯទៀតអោយកាន់ទ្រព្យរបស់ផ្សេងៗ

        – អាចារ្យចាស់ទុំម្នាក់ដើរនាំមុខ ដោយមានកាន់សក្ការបូជា

        – ប្រុសម្នាក់កាន់ថ្មមណីសិលាបិទមាស១ដុំ

        – ស្រីម្នាក់ កាន់ពានសាច់ប្រាក់ច្រកក្នុងថង់ ឬប្រាក់ណែន

        – ប្រុសម្នាក់ កាន់ត្រឡាចបិទមាសមួយផ្លែ

        – ស្រីម្នាក់ កាន់ដូងទុំបិទមាសមួយផ្លែ

        – ក្មេងប្រុសជំទង់ម្នាក់ កាន់ពានដាក់ល័ក្ខជុំកន្លង់

        – គព្ភីនី ស្រីមានគភ៌ បីឆ្មាញីចង្រ្កងមាស ឬប្រាក់

%d bloggers like this: