កាលវេលាសង់គ្រឹះផ្ទះថ្មីតាមការគុនគូររបស់ហោ

ការគុនគូររបស់ហោ : កាលរកគ្រឿងផ្ទះយកមកតែងឈូសសិន្ធបានសព្វគ្រប់ហើយ ត្រូវមើល

ថ្ងៃ ខែ ដែលនឹងសង់ដូចមានសេចក្តី ដែលបូរាណាចារ្យលោកចងទុកជាពាក្យកាព្យដូចតទៅនេះ

នេះទៅស្រដី ទោះសង់គ្រឹះថ្មី អោយមើលពារពេលាលក្ខណ៌ឬក្សផ្សំ កុំសង់លើហិនមធ្យមអោយ

ឧត្តមមធ្យមនាតនិតណំនោលនៃសាស្រ្តព្រឹទ្ធាចារ្យពិនិត្យ ទាយទុកជាច្បាប់កំឡុងទ្ធាទសមាស

ស្រេចស្រាប់ ដោយច្បាប់ពំនោលនៃសាស្រ្តនោះហោង ។

១.  ខែចេត្រសង់គ្រឹះពំជា សែនសោយកាយពន់ពេកក្រៃ កើតក្តីអប្រិយ៌ចង្រៃ ក្តៅចិត្តពេកក្រៃ

      ក្សិណក្ស័យព្រាត់គ្នាគ្នី

២.  ខែពិសាខសង់គ្រឹះប្រពៃ ច្រើនក្រៃមាសប្រាក់ទាំងឡាយ

៣.  ខែជេស្នសង់គ្រឹះ អន្តរាយមាសប្រាក់ខ្ជាត់ខ្ចាយ អាត្មាក្សិណក្ស័យ

៤.  ខែស្រាពណ៌សង់គ្រឹះទំនាញថាមានមាសប្រាក់កែវកងមានលាភមានជ័យដ៏កន្លងមានសម្បតិ្ត

       ទ្រព្យផងឥតគណនា

៥.  ខែភទ្របទសង់គ្រឹះពុំជា ព្យាធិបិន្នា ច្រើនដម្កាត់ក្រៃ

៦.​  ខែអស្សុជសង់គ្រឹះឥតន័យ ច្រើនជល្លោះក្រៃក្តៅចិត្ពពុំជា

៧.  ខែកក្តិកសង់គ្រឹះហា សឹងមហាសួស្តី ចូលទ្រព្យធនធាន

៨.  ខែមិគសិរសង់គ្រឹះជាស្ថាន សួរស្តីកល្យាណ យសស័ក្តសម្បតិ្ត

៩.  ខែបុស្សសង់គ្រឹះដៀលជាតិ ចូលកែវកងរ័តន៌មាសប្រាក់សព្វគ្រប់

១០. ខែមាឃសង់គ្រឹះពុំជា កាចក្រៃមហិមា ក្រែងភ្លើងឆេះសូន្យសោះ

១១. ខែផល្គុនសង់គ្រឹះឥតមោះ មានលាភចំពោះដូចចិត្តចិន្តា

ខ្លឹមសារអត្ថបទនេះ ខ្ញុំបាទបានដកស្រង់ចេញពីសៀវភៅ លំនៅដ្ឋានបែបខ្មែរ របស់លោក

ស្ថាបត្យករជំនាន់ទី១ លឹម ទ្រី​ ឆ្នាំ ១៩៩៩

Advertisements
%d bloggers like this: