អាហារដែលជួយទប់ស្កាត់រោគផ្តាសាយ

សូមជម្រាបសួរបងប្អូនទាំងអស់គ្នា….!!!

ដោយសារតែខ្ញុំបាទសង្កេតឃើញថាអាកាសធាតុមានការប្រែប្រួលមិនទៀតទាត់ ដូច្នេះក៏សម្រេចចិត្តដាក់

ប្រកាសនេះមួយទៅ….!!!​ ខាងក្រោមនេះជាខ្លឹមសារអត្ថបទដែលខ្ញុំបាទបានដកស្រង់ពីទស្សនាវដ្តី ជិវិតកំសាន្ត

     អាហារទំាង៥ប្រភេទខាងក្រោមនេះវាអាចជួយពង្រឹងប្រព័ន្ធការពារ ឬកាត់បន្ថយឥទ្ធិពលរបស់

រោគផ្តាសាយដែលក្នុងរដូវភ្លៀងធ្លាក់មានសីតុណ្ហភាពត្រជាក់ ឬក្តៅប្រែប្រួលមិនទៀងទាត់បែបនេះ

ជាឪកាសល្អបំផុតសម្រាប់រោគផ្តាសាយធ្វើការរាតត្បាត ។

     ១.​ អាហារមានរសជាតិហឹររួមទាំងគ្រឿងទេស ដូចជាខ្ទឹមសរ ម្រេចអាចជួយកាត់បន្ថយអាការ

          តឹងច្រមុះ

     ២. ខ្ទឹមសជួយកាត់បន្ថយអាការផ្តាសាយ ដោយគ្រាន់តែបន្ថែមទៅក្នុងអាហារ ឬទំពារក្នុង១ថ្ងៃ ១..២

          កំពឹសក៏បាន

     ៣. ទទួលទានទឹកអោយបានច្រើន មិនថាទឹកធម្មតា ទឹកផ្លែឈើ ឬទឹកក្តៅឧណ្ហៗ ព្រោះវាអាចកាត់

           ទម្លាក់ស្លេស្ម

     ៤. ស៊ុបក្តៅៗវាជួយកាត់បន្ថយអាការតឹងច្រមុះ ជួយអោយរាងកាយស្រស់ស្រាយ ហើយថែមទាំង

           ផ្តល់នូវប្រូតេអ៊ីន

     ៥. ទទួលទានបន្លែដែលមានសារជាតិប្រឆាំងនឹងពពួកបាក់តេរី ដូចជា ការ៉ុត បន្លែពណ៌បៃតង

           ក្រួចពោធ៌សាត់ ត្របែកទំពាំងបាយជូរ ល្ហុងទុំ ជាដើម ព្រោះវាអាចជួយការពារឆ្លងមេរោគបាន ។

​​​

%d bloggers like this: