Archive for ខែវិច្ឆិកា, 2010

របៀបធ្វើអោយសាឡាដនូវស្រស់

        ជាធម្មតាសាឡាដ ដែលទុកក្នុងទូរទឹកកកយូរ ទោះជាមិនខូច ក៏មានភាពស្វិតមិនគួរអោយ

ចង់ញុំាដែរ​ ។ ដូចនេះនៅពេលដែលស្រ្តីមេផ្ទះទាំងឡាយចង់យកសាឡាដនោះមកធ្វើអាហារនោះ

យើងមានវិធីមួយដែលអាចធ្វើការកែខៃបាន និងអាចនាំមកនូវភាពស្រស់ដល់សាឡាដនោះវិញបាន

យ៉ាងងាយស្រួលបំផុត ដោយគ្រាន់តែស្រ្តីទាំងឡាយយកសាឡាដនោះទៅត្រាំក្នុងទឹកលាយជាមួយ

ទឹកក្រូចឆ្មារ រយៈពេលប្រមាណជាមួយម៉ោង នោះសាឡាដដែលស្វិតស្រពោននឹងវិលមករកភាព

ស្រស់ថ្លាឡើងវិញជាមិនខាន ព្រោះថាបន្លែដែលស្វិតបណ្តាលមកពីទឹកក្នុងបន្លែត្រូវបានហូរចេញ

ដោយសារតែទូក្លាស្សេមានសំណើមទាប ដូច្នេះកាលបើយើងយកបន្លែទៅត្រាំក្នុងទឹកក្រូចឆ្មារពេល

នោះទឹកក្រូចឆ្មារនឹងនាំជាតិទឹកត្រឡប់មករកកោសិការបស់បន្លែវិញជាមិនខាន ។

ខ្លឹមសារនៃអត្ថបទនេះ ខ្ញុំបានដកស្រង់ចេញពីសៀវភៅទស្សនាវដ្តី រុងរឿង….!!! សូមអរគុណ…!!

Advertisements

Design RC flowchart

វិចារកថា៖

ខ្ញុំគិតថាឯកសារមួយនេះពិតជាមានសារៈសំខាន់មែនទែនចំពោះនិស្សិតដែលរៀនខាងផ្នែក

សំណង់…!! ខ្ញុំសង្ឃឹមថាឯកសារនេះនឹងជួយដល់ពួកគាត់បានមួយកម្រិតបន្ថែមទៀត….!!!

សូមអរគុណ..!! សូមអោយជោគជ័យរាល់ភារៈកិច្ចទាំងអស់គ្នា…!! តែខ្ញុំវិញគឺថាជិតដាច់

ខ្យល់ហើយព្រោះថារកការងារមិនទាន់បានទេ..ចាំមើលខែនេះបានលុយឯណាមកបង

អ៊ីនធើណេត…ហិហិហិ ​:D ចត់បាយហើយខ្ញុំ…តែមិនអីទេពូជជីនវង្យក្រមិនយូរទេ

(ភាសាលើកទឹកចិត្តខ្លួនឯង) ហិហិហិ 😀

សូមចុចទីនេះដើម្បីទាញយកឯកសារ

ពីខ្ញុំកូនង៉ាវិស្វករ វណ្ណ ពិសិដ្ឋ

វិធីលាងផ្សិត កុំអោយជាំខ្មៅ

បើលោក អ្នកនាងកញ្ញាចង់លាងផ្សិតមិនអោយឡើងជាំខ្មៅ យើងត្រូវយកទឹកមួយកូនចាន

ដែកដាក់អំបិលបីស្លាបព្រាបាយកូរអោយរលាយទើបយកផ្សិតមកដាក់ក្នុងចានដែករួចលាង

ហើយស្រង់យកមកដាក់អោយស្រកទឹក ទើបយកទៅស្ងោរឬឆាតាមដែលោកអ្នកចង់បាន

បន្ទាប់មកផ្សិតដែលលោកអ្នកនាង ឆាឬស្ងោរនោះពិតជាមិនមានជាំខ្មៅទេ​ បើលោកអ្នកនាង

ចង់ដឹង សូមសាកល្បងធ្វើតាមវិធីខាងលើនេះចុះ..។

អត្ថបទនេះខ្ញុំដកស្រង់ចេញពីសៀវភៅ ទស្សនាវដ្តីព្រះចន្ទ

ប្រភេទដើមឈើជានិមិត្តសញ្ញានៃសុភមង្គល

ដើមឬស្សី

        សម្រាប់ជនជាតិចិន ដើមឬស្សីគឺជាដើមឈើសម្រាប់ប្រជាជនចិន ព្រោះវាជាដើមឈើ

អាចផលិតបានជាសម្ភារៈរាប់ពាន់ជំពូក មិនតែប៉ុណ្ណោះក៏ជាអាហារសម្រាប់មនុស្សសត្វបាន

ទៀងផង ។ ហើយម្យ៉ាងទៀតវាក៏មានប្រវត្តិនិទានខ្លះៗ នៅក្នុងប្រវតិ្តសាស្រ្តចិនផងដែរថា

នៅក្នុងសម័យរាជវង្សឈុននៅពេលដែលព្រះអង្គសោទីវង្គត់ ព្រះមហេសីទីពីររបស់ព្រះអង្គ

បានទ្រង់ព្រះកន្សែងដោយអាល័យព្រះស្វាមី ហើយព្រះអង្គបានយកដើមឬស្សីធ្វើជានិមិត្ត

សញ្ញាដោយយកដើមឬស្សីធ្វើជានិមិត្តសញ្ញាដោយយកដើមឬស្សីដោតនៅក្បែរផ្នូរព្រះអង្គ

ហើយក៏ក្លាយទៅជាទម្លាប់រហូតមកដល់សព្វថ្ងៃនេះទៅ ។

ផ្កាអង្គារសីល

        ប្រជាជនចិនហៅផ្កាអង្គារសីលថា មើយហួរ គឹបង្ហាញពីភាពស្រស់ស្អាត និងអាយុយឺន

យូរ ព្រមទាំងភាពទន់ភ្លន់ផងដែរ ហើយម្យ៉ាងទៀតប្រជាជនចិនគេច្រើនតែប្រៀបធៀបទៅ

នឹងស្រ្តី ព្រោះដើមផ្កាអង្គារសីលធន់កម្តៅថ្ងៃ ធន់នឹងអាកាសធាតុត្រជាក់ មិនតែប៉ុណ្ណោះក៏

ជាផ្កាដែលរីកនៅពេលដើមឆ្នាំទៀត បើមានកម្មវិធីឡើងផ្ទះ បើកហាង ឬកម្មវិធីផ្សេងៗទៀត

ដែលទើបនឹងចាប់ផ្តើមគេច្រើនតែយកដើមឬស្សី និងផ្កាអង្គារសីលជាតំណាងនៃកម្មវិធីនោះ

ព្រោះអត្ថន័យរបស់គេគ្រប់គ្រាន់នៅនិមិត្តសញ្ញា ដូចជាដើមឬស្សីគឺជាការប្រមូលផល

ប្រយោជន៌ និងភាពរីកចម្រើន ឯផ្កាអង្គារសីលគឺជាការអត់ធ្មត់នឹងភាពទន់ភ្លន់ស្រស់ថ្លា និង

ទាក់ទាញចំណាប់អារម្មណ៌អ្នកដើរទៅដើរមក ។

ផ្កាកេចហួយ

        គឺជាផ្កាម្យ៉ាងដែលមានពណ៌លឿង ប្រជាជនចិនច្រើនតែយកវាទៅហាលហើយយកមក

ឆុងទឹកញុំា ដោយមានរសជាតិឆ្ងុយឆ្ងាញ់ ក្លិនប្រហើរហើយថែមទាំងជួយបន្ថយកំដៅក្នុងរាង

កាយបានទៀត ឯនិមិត្តសញ្ញារបស់ផ្កាគឺភាពត្រជាក់អត់ធន់ បានន័យថាភាពរឹងមំា និងគុណ

ធម៌ ។

ផ្កាប៉ូចឈៀន

        ទោះបីជានៅប្រទេសខ្មែរយើងក៏ដូចជាក្រុមបងប្អូនដែលមានខ្សែស្រឡាយជាចិននាំគ្នា

ដាំក្នុងផើង ធ្វើជាគ្រឿងលម្អរផ្ទះព្រមទាំងបញ្ជាក់និមិត្តសញ្ញានូវភាពរីកចម្រើនក្នុងគ្រួសារ

ផងដែរ ហើយម្យ៉ាងទៀតបើមានអ្នកណាដាំដើមផ្កាប៉ូចឈៀននេះ ហើយបើមានផ្កាក្នុង១ទង

មានដល់ទៅ៨ផ្កានោះ បានន័យថាមានមាសប្រាក់ហូរចូល ហើយក្នុងផ្ទះមានតែហេងហេង

ទៀត ព្រោះពាក្យថាប៉ូចនោះគឺប្រែថា៨ ឯឈៀនវិញប្រែថា ការសម្រេច ហើយបូកចូលគ្នា

ទៅបានន័យថា ភាពសម្រេចទាំង៨យ៉ាងនោះអី ។

ផ្លែសារី

        គឺជាផ្លែឈើសួគ៌ ព្រោះរាល់ពេលដែលធ្វើបុណ្យឬសែនអ្វី គេពុំដែលចោលផ្លៃនេះទេ

ដោយគេអោយនិមិត្តសញ្ញាថាអាយុវែង ត្រជាក់ត្រជុំ ពិសេសគឺកម្មវិធីសែនចូលឆ្នាំ ថ្ងៃ

កំណើតដែលជនជាតិចិននិយមយកមកសែន ។

ផ្លែក្រូច

        ចំណែកផ្លែក្រូចវិញប្រជាជនចិតតែងតែយកមកសែនក្នុងបុណ្យទានទាំងអស់ និមិត្ត

សញ្ញារបស់ក្រូចគឹព្រេងសំណាងដូចជា ក្រូចថ្លុងស្លឹកធំៗ នោះបានន័យថាមហាសំណាង

ក្នុងបុណ្យចូលឆ្នាំ គេច្រើនតែឃើញមានដាក់សែនជានិច្ចចាប់តាំងពីថ្ងៃទី១ រហូតដល់ថ្ងៃទី

១៥ ហើយម្យ៉ាងទៀតយើងច្រើនតែឃើញគេយកក្រូចសម្រាប់ទៅជូនពរចាស់ទុំ ឬញាត្តិមិត្ត

ស្និទ្ធស្នាលក្នុងឪកាសបុណ្យចូលឆ្នាំឬការសម្រេចបំណងអ្វីមួយ ឯអ្នកដែលបានពរពីអ្នកអោយ

នោះ នឹងមានការស័ក្តសិទ្ធ ក៏ដូចជាពេលដែលបានទទួលហើយនោះ ក៏មិនត្រូវភ្លេចអោយគេ

ត្រឡប់ទៅវិញដែរ ដើម្បីអោយបានពរជ័យដូចៗគ្នា ។

———————————————————————————————————

ខ្លឹមសារនៃអត្ថបទនេះខ្ញុំបាទបានដកស្រង់ចេញពីទស្សនាវដ្តីព្រះចន្ទ

កម្មវិធីគណនាសំណង់ GEAR តូចតែខ្លឹម

វិចារកថា៖

ដោយសារតែកាលពីខ្ញុំជានិស្សិតគឺខ្ញុំមានការលំបាកណាស់ក្នុងការសិក្សាកម្មវិធីផ្សេង ចង់រក

អ្វីមើលក៏លំបាក មិនដឹងថារកឯកសារមកពីណា ដូច្នេះខ្ញុំមានបំណងគិតថានឹងព្យាយាមជួយ

និស្សិតដែលរៀនខាងសំណង់ដូចខ្ញុំដែរ មិនចង់អោយច្រំដែលទេ ថ្ងៃមុនខ្ញុំលំបាករឿងអ្វី ខ្ញុំ

ត្រូវតែសម្រួលដល់ក្មេងជំនាន់ក្រោយៗទៀតមិនអោយមានបញ្ហាច្រំដែលដូចខ្ញុំទេ…!!

និយាយដូចឯងនឹងចាស់ណាស់ណាអញ្ចឹង ហេហេ​ 😀

ខាងក្រោមនេះជាមេរៀននៃការប្រើប្រាស់កម្មវិធី GEAR …!!! មេរៀននេះសរសេរដោយ

លោកគ្រូ តេង​ ឆាយ អតីតនិស្សិតសាលាតិចណូ

សូមចុចទីនេះដើម្បីទាញយកឯកសារ

សូមអរគុណ….!!!!

ពិធីឡើងផ្ទះបែបខ្មែរ

ភាគ៣ ជាភាគបញ្ចប់

        ជួនកាលគេបង្វិលពពិលផង ឯរបស់ដែលជាល័ក្ខដែលនាំមកឡើងផ្ទះថ្មី រួមមាន៖

        – អោយទុកចង្រ្កាននៅទិសបូព៌               – អង្ករ ថ្នាំអោយទុកទិសទក្សិណ

        – ស័ង្អ អោយទុកទិសនរតី                       – កំបិតព្រា ថ្ម អោយទុកទិសបស្ចឹម

        – ភ្លុក ដែកអោយទុកទិសពាយ័ព្យ         ​ – ឆ្មា ទែនកែវអោយទុកនៅទិសឦសាន

        – ស្រូវគង់ទុកទិសឧត្តរ                              – នូវគ្រឿងសារពើយុទ្ធទុកដល់ស្ថានកណ្តាលហោង

* ចម្រើនបរិត្ត

        វេលាល្ងាចរវាងម៉ោង ៦ព្រលប់ដែលបូរាណ្យហៅថា ពេលគោចូលក្រោល និមន្តព្រះសង្ឃ

៤ឬ៥អង្ឃមកចម្រើនបរិត្ត ។ ឯរបៀបចម្រើនបរិត្តនោះព្រះសង្ឃសូត្រធម៌ដែលធ្លាប់ប្រើ សូត្រ

មន្តធម្មតា ដែលហៅថាថាសតបរិត្ត ដែលលោកដកយកអំពីគម្ពីព្រះសុត្តន្តបិដក មករួបរួមជា

សៀវភៅសម្រាប់សូត្រមន្តទូទៅក្នុងពិធីទាំងពួង ។ តែក្នុងពេលឡើងផ្ទះនេះគួរសូត្រមង្គល

សូត្រគាថាឥចវស្សំស្សាមិ១ សោអត្ថលទ្ធោ១ ជយន្តោ១ ជាកុំខាន ព្រោះធម៌អំបាលនេះសំដែង

អំពីជ័យមង្គល សេចក្តីសុខ សេចក្តីចម្រើន ។

———————————————————————————————————

ខ្លឹមសារនៃអត្ថបទនេះខ្ញុំបានដកស្រង់ចេញពីសៀវភៅ ទំនៀមទម្លាប់ និងពិធីផ្សេងៗរបស់ខ្មែរ

សូមអរគុណ ចំពោះការតាមដានទស្សនា…!!!

ពិធីឡើងផ្ទះបែបខ្មែរ

ភាគ២

ក្រោយពីរៀបចំជាក្បួនរួចរាល់ហើយ គេក៏ដើរដង្ហែរជុំវិញផ្ទះ៣ជុំ ឯអ្នកម្ចាស់ផ្ទះមានគេបាំងឆ័ត្រអោយ

ផង វេលានេះមនុស្សចាស់ ២ឬ៣នាក់ត្រូវឡើងទៅលើផ្ទះមុន កាលណាដង្ហែរហែរបាន៣ជុំរួចហើយ

អ្នកនៅលើផ្ទះធ្វើជាស្រែកសួរមកថា៖ អ្នកណា? មកពីណា? មានគ្នាច្រើនម្លេះ

        អាចារ្យតំណាងអោយអ្នកដង្ហែរឆ្លើយថា៖ យើងខ្ញុំមកពីឆ្ងាយ

        អ្នកនៅលើផ្ទះសួរបន្ត៖ ចុះមកពីណា តើអ្នកថាមកពីនាយ មកពីនគរណា? 

        អាចារ្យឆ្លើយ៖ យើងខ្ញុំមកពីនគររាជគ្រឹះ

        អ្នកនៅលើផ្ទះសួរបន្ត៖ ចុះអ្នកមានចិត្តប៉ងបំណងកិច្ចការអ្វី?

        អាចារ្យឆ្លើយ៖ យើងខ្ញុំបានលេចលឺរន្ទឺដឹងថា លោកស្រីអ្នកប្រុសបានសង់ផ្ទះថ្មីយ៉ាងធំទ្រនំខ្ពស់​

                                    មែនឬមិនមែន?

        អ្នកនៅលើផ្ទះសួរបន្ត៖ មែន តើអ្នកមានការយ៉ាងណា សូមអ្នកថ្លែងការណ៌ប្រាប់ចុះ

        អាចារ្យឆ្លើយ៖ ដោយយើងខ្ញុំបានដំណឹងនេះ ទើបនាំគ្នាយកគ្រឿងត្រជាក់ត្រជុំចម្រុងចម្រើន

                                   មកជូនជាជោគជ័យសិរីមង្គល មានទាំងកុយពុកមាសប៉ុនដូងទុំ ប៉ុនត្រឡាច

                                   គ្រឿងសំពត់អាវសាវស្បៃ មាសប្រាក់កងពិទូសូរ្យកាន្ត មានឆ្មាញីវិឡារីសម្បុរ៣

                                   ពាក់ជីតាំត្បូង បើលោកត្រូវការខ្ញុំមានប្រាថ្នាជូដោយឥតថ្លៃ សុំតែបាយអាស្រ័យ

                                   មួយពេលប៉ុណ្ណោះ ។

        អ្នកនៅលើផ្ទះ៖ ឯរឿងបាយទឹកមិនមានខ្វះអ្វីទេ បើពិតដូចសម្តី សូមអញ្ជើញនាំគ្នាឡើងមកចុះ

        នៅវេលាអ្នកម្ចាស់ផ្ទះអនុញ្ញាត្តអោយឡើង អាចារ្យត្រូវរៀបចំសែនក្បាលជណ្តើរ ។ ឯគ្រឿង

ក្រយាបូជានោះមានដូចតទៅនេះ៖

       – ចំអាបមួយថាស                        – បង្អែមមួយថាស                   – ទឹកមួយផ្តិលដាក់អំបោះចំណងដៃ

       – ក្បាលជ្រូកស្ងោរមួយ               – ស្លាធម៌មួយ                            – បាយសីប៉ាកឆាមមួយគូ

* ពិធីរៀបចំសែនចងដៃម្ចាស់ផ្ទះ

        ការរៀបចំហើយ អាចារ្យត្រូវសំបូងសម្រូងប្តឹងទេវតា ទេព្រ័ក្ស ជំនាងផ្ទះ សុំអោយជួបអភិបាល

រក្សាចម្រើនសព្វសារធុការតទៅ ឯពាក្យសំបូងសម្រូងនេះយើងលើកមកជូនជាសណ្តាប់ដូចតទៅនេះ

        ឪ…តេជៈម្ចាស់ថ្លៃ ថ្ងៃនេះជាតាមានឬក្ស អធិមង្គល ខ្ញុំសូមប្តឹងដល់ងស់ព្រះភូមិម្ភរ ទេវតា រក្សា

ភូមិឋានរិមានថ្មីនេះ ត្បិតពេលនេះលោកអ្នកបានសង់ផ្ទះថ្មីរួចហើយ ហើយរៀបចំឡើងក្នុងថ្ងៃនេះ

សូមទេញ្ភរក្សាផ្ទះថ្មីនេះជួយពិភ័ក្តិក្សោឪយសព្វសារធុការសិរិសួរស្តីជ័យមង្គល វិបុលសុខគ្រប់ប្រការ

ចម្រើនលាភាតាំងពីពេលនេះរៀងតទៅ ។

        និយាយសំបូងសម្រូងរួចហើយយអាចារ្យត្រូវចាប់ម្ហូបចំណី កាត់ត្រចៀកជ្រូកមួយចំណិតដាក់

ក្នុងកន្ទោងមួយ រួចច្រូចទឹកបន្ទិចដាក់សែនៅក្បែរគល់ឈើមួយក្នុងរបងផ្ទះថ្មីនោះ ។

        លុះចប់ការសែនហើយ ត្រូវយកអំបោះចងក្បាលជណ្តើរ រួចច្រូចទឹកសុំពរជ័យ ។ កាលអ្នកហែរ

បានឡើងទៅដល់លើផ្ទះហើយ អាចារ្យត្រូវរៀបចំចងដៃប្រសិទិ្ធពរដល់ម្ចាស់ផ្ទះ គឺត្រូវក្រាលកន្ទេល

ឈមមុខទៅរកទិសដង្ហើមរស់ រៀបរបស់ស្តុតាងនៅទីជាមួយ រួចអញ្ជើញម្ចាស់ផ្ទះមកអង្គុយក្រាប

លើខ្នើយ ហើយអាចារ្យយកអំបោះ ជ្រលក់ក្នុងប្រេងម្សៅក្រអូប យកដៃអោយប្តីប្រពន្ធម្ចាស់ផ្ទះ