តើក្រុមហ៊ុន metfone​ បោកខ្ញុំ រឺយ៉ាងណា????

បាទសូមជំរាបសួរមិត្ត clogger ទាំងអស់

ខ្ញុំពិតជាមានអារម្មណ៌មិនល្អសស់​ នូវពេលដែលបានឃើញមតិបង koom ស្តីអំពីតំលៃ internet របស់ក្រុមហ៊ុន metfone

កន្លែងធ្វើការរបស់គាត់ប្រើល្បឿន និងសេវាកម្ម​ methome unlimited ដូចខ្ញុំអញ្ចឹងដែរ​ តែអ្វីដែលខុសគ្នាគឺត្រង់ថា កន្លែងបង koom

បង់តែ​​ 25ដុល្លារប៉ុណ្ណោះ តែខ្ញុំវិញបង់​ 30ដុល្លារ តើវាមានន័យយ៉ាងម៉េចនឹង??????????

មុខនេះបន្តិចខ្ញុំបានតេទៅកាន់ក្រុមហ៊ុន metfone គេនិយាយថា25ដុល្លារសំរាប់អតិថិជនថ្មី

សំនួរសួរថា តើខ្ញុំត្រូវផ្តាច់ហើយ ចាំតឡើងវិញមែន????​ ខ្ញុំពិតជាខឹងណាស់ វាបោកខ្ញុំទាំងរស់…….

បើបងប្អូនដឹងពីពត៌មាននេះ ថាវាយ៉ាងណា​សូមជួយប្រាប់ខ្ញុំផង….

សូមអរគុណ..

Advertisements

12 responses to this post.

  1. Posted by ឧត្តម's ប្លក on 12 ខែសីហា 2010 at 3:39 ល្ងាច

    គួរតែលើកទឹកចិត្តអ្នកប្រើចាស់បានត្រូវ!

  2. Posted by វាន់ឌីយ៉ា on 12 ខែសីហា 2010 at 4:38 ល្ងាច

    បានដឹងបញ្ហាកាន់តែច្រើន កាន់តែមិនចង់ប្រើមេតហ្វូនណឹង ព្រោះលឺថាសេវាបំរើឈ្លើយៗ។ ឌីជីគ្រាន់បើជាង!

  3. កំពុងតែស្អប់យួនផងអោយញ៉ុមប្រើរបស់យួនទៀតទៅមិនរួចនោះទេ!
    គ្រាន់តែលឺពត៍មានពូkoomដាក់ម៉ាប្រកាសពីរឡើងចង់រៀងចំនួសទៅហើយ!

  4. មិនដឹង​ថា​យ៉ាង​មេច​ទេ​ពេល​នេះ​កន្លែង​ខ្ញុំ​ប្រើគ្នា​ដល់តែ​ ៦នាក់​តែ internet ហាក់​ដូច​ជាធម្មតា ហើយ​អាច​និយាយ​ថាគ្រាន់​បើជាងពេលមុនទៀត ពីមុន​ប្រើតែ ៣នាក់យឺតហើយ​មាន​ភ្លឿង​ធំៗ​ម្ដង តែងតែដាច់។ មែន​ហើយពិសិដ្ឋ អតិថិជន​ចាស់​គឺត្រូវបង់ ៣០ដុល្លារ តែថ្មី​ត្រូវបង់ ២៥ដុល្លា ចំណែក​កន្លែង​ខ្ញុំ​ជាអតិថជន​ចាស់ទេ តែគេចុះ​មក​អោយ​ត្រឹម ២៧ដុល្លារ។

    • ជំរាបសួរបងប្រុស
      ព្រឹកមិញនេះខ្ញុំបាទបានទៅដល់ក្រុមហ៊ុនធំរបស់វា
      – សំរាប់អតិថិជនចាស់​សំរាប់ខែនេះត្រូវបង់ 30ដុល្លារ ចាប់ពីខែក្រោយគឺត្រូវបង់ 27.5ដុល្លារ​ ល្បឿន 128
      – សំរាប់អតិថិជនថ្មីត្រូវបង់ 27.5ដុល្លារ ល្បឿន 160kb/s
      នេះរឺជាការរកស៊ី cheating នៅស្រុកខ្មែរ…???????????
      ពួកអ្នកធ្វើការនៅទីនោះពិតជាឈ្លើយណាស់…..ដើម្បីផ្តាច់ពីអតិថិជនចាស់ផ្តូរទៅជាអតិថិជនថ្មីត្រូវបង់អោយវា 5ដុល្លារ ថ្លៃតំឡើង សំនួរសួរថា ថ្លៃតំឡើងស្អីគេទៅ….modem cable wire នៅផ្ទះខ្ញូំស្រាប់ហើយនឹង……..????
      ខ្ញុំសួរវាថាអញ្ចឹងបើអតិថិជនចាស់នូវតែប្រើ 30ដុល្លារ​ រឺ 27.5ដុល្លារ ល្បឿន 128​ ពិតជាភ្លើរណាស់មែនទេ វាឆ្លើយទាំងឌឺវិញថាបាទពិតជាភ្លើរមែនហើយ…………..?????????????????????

      • ពិសិដ្ឋ​អើយ​បើ​ជ្រុល​ជាប្រើអញ្ចឹង​ហើយ គូរតែ​រក​ក្រុន​ហ៊ុន​មួយ​ណាដែល​មាន​សេវាកម្ម​ល្អ ហើយ​តម្លៃអាច​ទទួល​យក​បានទៅ។

        • បាទការពិតទៅតំលៃនេះខ្ញុំអាចទទូលយកបាន ខ្ញុំនិយាយដោយស្មោះ internet ​វាល្អ
          អ្វីដែលខ្ញំមិនពេញចិត្តគឺត្រង់ថាបោកខ្ញុំ…..

          អរគុណបង ខ្ញុំនឹងសាកស្វែងរកមើលក្រុមហ៊ុនផ្សេង….ខ្ញុំមើលឃើញ digi​ ហើយគ្រាន់តែមិនទាន់
          ធ្វើការសំរេចចិត្ត..

          ប្អូនសូមអរគុណបងប្រុស
          សូមជំរាបលា

  5. ខ្ញុំ​បាន​ប្រើ​ DIGI ហើយ ឃើញ​ថា​សេវា​កម្ម​ល្អ​មិនដែល​រអាក់រអួល ជា​ពិសេស​មាន​សេវា​កម្ម Free ដូច​ជា​ P2PUSH អាច​ Download អ្វី​គ្រប់​យ៉ាង Speed 10mb មិន​ត្រឹមតែប៉ុណ្ណោះ​លេង​ JX អត់អស់លុយទៀត 😀

  6. Posted by អង្គរក្សតូច on 13 ខែសីហា 2010 at 3:46 ព្រឹក

    បើ់ចង់លេងហ្គេមមានតែឌីជីទេ ដែលល្អបំផុតសំរាប់ស្រុកខ្មែរ!! តែបើចង់ដោនឡតគ្រប់ពេលនោះ មានតែ makongnet
    ទេ ដែលល្អមិនរអាក់រអួល!! តែបើចង់បានល្បឿនលឿនមិនមានពេលរង់ចាំនោះ គឹទាល់តែ ក្រុមហ៊ុនអនឡាញ ហើយ បានដោនឡតពេលយប់មួយទ្វេជា២ ព្រោះបើយើងតយកល្បឿន 1mbps ពេលយប់យើងអាចបានល្បឿន 2mbps!!!
    ញ៉ុមដឹងតែប៉ុន្នឹងទេ!!!

  7. ប្តូរចេញទៅ ប្រើDigiវិញ

  8. ចយ ដឹក អ្ហើយ…. នេះ​ហៅ​ថា​ល្បិច​យួន​រក​ស៊ី​គឺ​អ៊ីចឹង​ហើយ

ការ​បញ្ចេញ​មតិ​ត្រូវ​បាន​បិទ។

%d bloggers like this: