Archive for ខែសីហា, 2010

តើអ្នកយល់យ៉ាងណាដែរចំពោះការបង្កើតវិទ្យុ VOVនូវកម្ពុជា?

ជំរាបសួរមិត្តclogger ទាំងអស់ ហើយក៏សូមជំរាបសួរផងដែរ នូវប្រជាជនខ្មែរគ្រប់រូប
តើបងប្អូនយល់យ៉ាងណាដែរចំពោះការបង្កើតវិទ្យុ VOV របស់វៀតណាមក្នុងប្រទេសរបស់យើង??

សូមអរគុណ..!!

Advertisements

ពាក្យដាស់តឿនដ៏ល្អ….!!

ម្សិលមិញនេះខ្ញុំបានសិក្សាពីមុខវិជ្ជាមួយ គឺមុខវិជ្ជាមនសិការការងារ ក៏បានជួបប្រទះនូវពាក្យទូន្មានយ៉ាងល្អមួយ…..ដែលខ្ញុំសង្ឃឹមថា
ពាក្យមួយឃ្លានេះនឹងធ្វើអោយស្រទាប់យុវវ័យបន្តការខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការសំរេចចិត្តធ្វើអ្វីមួយ..ជាពិសេសគឺការអភិវិឌ្ឍន៌
ដូចជាពាក្យមួយឃ្លារបស់ខ្ញុំតែងនិយាយថា (​សូមចាប់ផ្តើមពីយើងទាំងអស់គ្នា..)។

ប្រយោគមួយឃ្លាដែលពោរពេញដោយឥតន័យមួយនេះបានសរសេរតាក់តែងឡើងដោយ ជនជានឥណ្ឌាម្នាក់ឈ្មោះ មហាត្មះ​ គន្ធី
លោកជាមនុស្សដ៏គួរអោយគោរពរបស់ជនជាតិឥណ្ឌាគ្រប់រូប ហើយខាងក្រោមនេះជាសំដីរបស់គាត់..

” when I was born I want to change my world , but it big so I will change my country if it still big I will
Change my village if it still big I will change my family but if it still big i will change myself ”

សង្ឃឹមនេះជាពាក្យទូន្មានមួយដ៏ល្អ….!!!

សូមអរគុណ..!!

ទីក្រុងរណបនៃក្តីស្រមៃរបស់និស្សិតសំណង់ជំនាន់ទី១

សូមជំរាបសួរបងប្អូនទាំងអស់

 

ខ្ញុំបាទសូមឆក់ឪកាសដើម្បីបង្ហាញអំពីសមិទ្ធផលរបស់និស្សិតសំណង់ស៊ីវិលជំនាន់ទី១ របស់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាដែលហៅកាត់ថា NPIC ។

ពួកគេមានក្តីស្រមៃចង់បង្កើតនូវទីក្រុងរណបមួយដែលមានឈ្មោះថា​​ (ទីក្រុងបៃតង) ដែលមានទីតាំងស្ថិតនៅសង្កាត់ជ្រោយចង្រ្វា

ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ស្ថិតនៅត្រើយខាងកើត ។ ក្នុងទីក្រុងរណបនោះមានស្ទើរគ្រប់ប្រភេទអគារ សណ្ឋាគារ ផ្សារទំនើបសាលារៀន Apartment បណ្ណាល័យជាតិ បណ្ណាល័យអន្តរជាតិ ស្ពាន​ ថ្នល់..

​ ពួកគេបានចំណាយពេលវេលាប្រហែលជាកន្លះឆ្នំាដើម្បីបំពេញការដូចជា ៖

១ សិក្សាតំបន់ (site analysis)

– Zoning plan or Boble plan

– Axis plan

– Master plan

២ តំឡើងប្លង់តាមជាន់នីមួយៗ

៣ តំឡើងប្លង់ក្នុងលំហ (Perspective)

៤ សិក្សាពីការដាក់ពណ៌ (learning rendering)

៥ តំឡើងជាប្រអប់សាកល្បង (Box studying)

៦ ជ្រើសរើសនូវសំភារះដែលត្រឹមត្រូវ (materials)

៧ តំឡើងផ្ទះគំរូ (Maket)

៨​ វីឌីអូរមានចលនា ( Video animation )

ខាងក្រោមនេះជាវីឌីអូរដែលបង្ហាញពីទិដ្ឋភាពទាំងមូលរបស់ ទីក្រុងរណប Green city

សូមអរគុណ….!!

លទ្ធផលទៅ metfone center ព្រឹកនេះ..!!

ខ្ញុំពិតជាទ្រាំមិនបានសោះចំពោះចំណាត់ការដ៏គ្មានការទទួលខុសត្រូវរបស់ក្រុមហ៊ុន metfone បែបនេះ……..

តេទៅកាន់ 097 6097 097  តេទៅពីរដងខុសគ្នាទាំងពីរដង

– លើកទី1 : គេនិយាយថាបង់ 25ដុល្លារ មិនទាន់គិត VAT គឺសំរាប់អតិថិជនថ្មីតែប៉ុណ្ណោះ ល្បឿន 128kb/s ដដែល…

អតិថិជនចាស់បើចង់បានតំលៃនេះត្រូវធ្វើការភ្ជាប់សារជាថ្មី…” អស់លុយទៀត ”

– លើកទី2​ : គេនិយាយថាទាំងចាស់ទាំងថ្មីគឺបង់ត្រឹម 25ដុល្លារដូចគ្នា ល្បឿន 128kb/s ” អតិថិជនចាស់ខែថ្មី ទើបបង់ 25ដុល្លារ”

មិត្តភក្តិដែលគេប្រើសេវានោះដូចខ្ញុំដែរ គេមិនអស់ចិត្ត ក៏គេតេទៅដែរ……. គឺនិយាយខុសគ្នាទៀត…

– គឺត្រូវបង់ 27.5​ដុល្លារ ល្បឿនគឺ 160kb/s ការផ្តល់ជូននេះគឺទាំងអតិថិជនថ្មី និងចាស់

???????????????????????????????????????????ពេញក្បាល??????????????????????????????????????????

ខ្ញុំស្អប់ការ cheating នឹងណាស់……………

ព្រឹកមិញនេះខ្ញុំបាទបានទៅដល់ក្រុមហ៊ុនធំរបស់វា
– សំរាប់អតិថិជនចាស់​សំរាប់ខែនេះត្រូវបង់ 30ដុល្លារ ចាប់ពីខែក្រោយគឺត្រូវបង់ 27.5ដុល្លារ​ ល្បឿន 128
– សំរាប់អតិថិជនថ្មីត្រូវបង់ 27.5ដុល្លារ ល្បឿន 160kb/s
នេះរឺជាការរកស៊ី cheating នៅស្រុកខ្មែរ…???????????
ពួកអ្នកធ្វើការនៅទីនោះពិតជាឈ្លើយណាស់…..ដើម្បីផ្តាច់ពីអតិថិជនចាស់ផ្តូរទៅជាអតិថិជនថ្មីត្រូវបង់អោយវា 5ដុល្លារ ថ្លៃតំឡើង សំនួរសួរថា ថ្លៃតំឡើងស្អីគេទៅ….modem cable wire នៅផ្ទះខ្ញូំស្រាប់ហើយនឹង……..????
ខ្ញុំសួរវាថាអញ្ចឹងបើអតិថិជនចាស់នូវតែប្រើ 30ដុល្លារ​ រឺ 27.5ដុល្លារ ល្បឿន 128​ ពិតជាភ្លើរណាស់មែនទេ វាឆ្លើយទាំងឌឺវិញថាបាទពិតជាភ្លើរមែនហើយ…………..?????????????????????

តើក្រុមហ៊ុន metfone​ បោកខ្ញុំ រឺយ៉ាងណា????

បាទសូមជំរាបសួរមិត្ត clogger ទាំងអស់

ខ្ញុំពិតជាមានអារម្មណ៌មិនល្អសស់​ នូវពេលដែលបានឃើញមតិបង koom ស្តីអំពីតំលៃ internet របស់ក្រុមហ៊ុន metfone

កន្លែងធ្វើការរបស់គាត់ប្រើល្បឿន និងសេវាកម្ម​ methome unlimited ដូចខ្ញុំអញ្ចឹងដែរ​ តែអ្វីដែលខុសគ្នាគឺត្រង់ថា កន្លែងបង koom

បង់តែ​​ 25ដុល្លារប៉ុណ្ណោះ តែខ្ញុំវិញបង់​ 30ដុល្លារ តើវាមានន័យយ៉ាងម៉េចនឹង??????????

មុខនេះបន្តិចខ្ញុំបានតេទៅកាន់ក្រុមហ៊ុន metfone គេនិយាយថា25ដុល្លារសំរាប់អតិថិជនថ្មី

សំនួរសួរថា តើខ្ញុំត្រូវផ្តាច់ហើយ ចាំតឡើងវិញមែន????​ ខ្ញុំពិតជាខឹងណាស់ វាបោកខ្ញុំទាំងរស់…….

បើបងប្អូនដឹងពីពត៌មាននេះ ថាវាយ៉ាងណា​សូមជួយប្រាប់ខ្ញុំផង….

សូមអរគុណ..

គំរោងការពារសារណាបពា្ចប់ឆ្នាំរបស់ខ្ញុំ

ខាងក្រោមនេះជាវិឌីអូដែលក្រុមខ្ញុំបាទបានបង្កើតឡើងសំរាប់ការពារសារណារបស់ខ្ញុំ ខ្ញុំបាទរៀនខាងសំណង់ទេ មិនមែនរៀនខាងស្ថាបត្យកម្មទេ ដូច្នេះវិឌីអូនេះក៏ដូចជាអគារនេះពិតជាមិនស្អាតនោះទេ  ។ ខ្ញុំបង្ហាញនេះគឺក្នុងគោលបំណង

ចែកជូនដល់បងប្អូនបានទស្សនាប៉ុណ្ណោះ ដើម្បីអោយដឹងថា មើលកូនង៉ាវិស្វករដូចជាខ្ញុំនឹងអន់ប៉ុណ្ណា…….!!

វិធីសាស្រ្តក្នុងការប្តូរពណ៌អក្សរ និងទំហំអក្សរក្នុង wordpress

ខ្ញុំបាទសង្ឃឹមថាការបង្ហាញនេះនឹងអាចជួយទៅដល់ម្ចាស់ប្លក់ថ្មីៗ ដែលទើបនឹងបង្កើត រឺបងៗ ប្អូនៗដែលពុំធ្លាប់បានដឹង

ពីព្រោះខ្ញុំបាទផ្ទាល់ ពីមុនក៏មិនដឹងថាត្រូវធ្វើយ៉ាងម៉េចដែរ ខ្ញុំខំមើល code HTML ផង​ អីផងក៏នូវតែប្តូរមិនបាន ឥឡូវខ្ញុំដឹងហើយថាត្រូវធ្វើយ៉ាងម៉េច។ ខ្ញុំសង្ឃឹមថា នឹងពុំមានអ្នកដែលជាន់ដានខ្ញុំទៀតទេ…ហេហេហេទុកអោយខ្ញុំភ្លើរតែម្នាក់ឯងបានហើយ ប្រយ័ត្នខ្ញុំខឹងណា..ហេហេហ

———————————————————————————————–

ជំហ៊ានដំបូងសូមចុចលើ

ដើម្បីទទួលបានBar ពីរជួរដូចខាងក្រោមនេះ

សូមបងប្អូនប្តូរទំហំអក្សរ និងពណ៌អក្សរទៅតាមដែលបងប្អូនចង់បាន……

សូមអរគុណ…..