តើយើងគួរអភិវឌ្ឍន៌វិស័យទេសចរណ៌ដោយវិធីណា?

វិស័យទេសចរណ៌ក្នុងប្រទេសយើងពិតជាវិស័យស្នូលនឹងមានភាពទាក់ទាញ

យ៉ាងខ្លាំង​តែបើទោះបីមានការទាក់ទាញយ៉ាងខ្លាំងបែបណាក៏ដោយបើ

យើងមិនធ្វើការអភិវឌ្ឍន៌វាទេ​វានឹងដើរមិនទាន់ប្រទេសជិតខាងនោះទេ។

យើងមើលឃើញថា​កន្លែងទេសចរណ៌ប្រទេសគេ​កន្លែងខ្លះគឺសុប្បនិម្មិត

សោះតែបែរជាមានភ្ងៀវទេសចរណ៌ជាច្រើនចូលកំសាន្ត​ហេតុអ្វី?

យើងមានកន្លែងធម្មជាតិហើយមិនសូវមានភ្ងៀវទេសចរណ៌ទៀត?

កិច្ចពិភាក្សាថ្ងៃនេះគឺ​តើយើងគួរអភិវឌ្ឍន៌វិស័យទេសចរណ៌ប្រទេសយើង

ដោយវិធីណា?

7 responses to this post.

  1. ហេហេ! សូម​បញ្ចេញ​មតិ​បន្តិច​ចុះ។ ប្រទេស​យើង​មាន​កន្លែង​ធម្មជាតិ​ហើយ តែ​មិន​សូវ​ទាក់​ទាញ​មក​ពី​បញ្ហា​សំខាន់ៗ​មួយ​ចំនួន​។ ទី​១ សេវាកម្ម ប្រជាជន​ខ្មែរ​យើង​មិន​សូវ​ទាន់​ចេះ​ធ្វើ Business ប៉ុន្មាន​ទេ ឲ្យ​តែ​មាន​ភ្ញៀវ​បរទេស​មក​គឺ​កោរ​យក​ចំណេញ​ងាប់​រស់​តែ​ម្ដង។ ទី​២ បរិស្ថាន ឃើញ​ថា​ភ្ញៀវ​ទេសចរ​ខ្មែរ​ភាគ​ច្រើន​ទៅ​ដើរ​លេង​កន្លែង​ណា ចោល​សំរាម​កន្លែង​នោះ​គ្មាន​អនាម័យ​ទេ ថ្វី​ត្បិត​តែ​ខ្លួន​ជា​ម្ចាស់​ស្រុក​ក្ដី ចុះ​ដល់​ទេសចរ​បរទេស​គេ​មើល​ឃើញ គេ​នឹង​វាយ​តម្លៃ​យ៉ាង​ណា? យើង​អាង​តែ​មាន​រមណីយដ្ឋាន​ធម្មជាតិ​ច្រើន តែ​ម្នាក់ៗ​គ្មាន​គំនិត​ថែ​រក្សា និង​អភិវឌ្ឍ​សោះ។ មិន​ដឹង​ជា​ថ្មើរ​ណា ទើប​យើង​ចេះ​ជួយ​គ្នា​កែ​ទម្លាប់​អាក្រក់​នេះ​ទេ… 😀 ទាស់​ខុស​អី កុំ​ប្រកាន់​អី :mrgreen: Coz I’m just a kid in this big world. 😉

  2. គ្មានអ្វីគ្រាន់បើជាងរៀបចំឱ្យមានរចនាសម្ព័ន្ធនយោបាយខ្មែរអង្គរទេ នេះជាគន្លិះទាក់ទាញ ភ្ញៀវទេសចរណ៍ ឱ្យបានច្រើននោះ។ ភាពគ្មានសណ្តាប់ធ្នាប់ ដូច Fidelle និយាយត្រឹមត្រូវហើយ!
    យើងមានធនធានធម្មជាតិ និងមិនធម្មជាតិស្ទើរគ្រប់យ៉ាង តែយើងខ្វះបច្ចេកទេស ក្នុងការរៀបចំ…!

  3. អរគុណ វណ្ណពិសិដ្ឋ ខ្ញុំឆ្លើយតបនេះយឺតបន្តិច សូមអភ័យទោស ដោយរវល់ពេក!

    ខ្ញុំយល់ឃើញថា ប្រទេសខ្មែរយើង មិនចាំបាច់ធ្វើទីក្រុង ហុងកុង ឬហូលីវូដ ទីពីរទេ!
    គឺយើងរៀបចំឆ្នៃប្រឌិតនូវអ្វី ដែលខ្មែរយើងមានបានហើយ! ខ្ញុំជឿថា អ្នកទេសចរណ៍ មិនចង់មកមើល ក្រុងហុងកុង ឬ ហូលីវូដ នៅកម្ពុជាទេ ចឹងហើយបានជាខ្ញុំថា រៀបចំមិនត្រូវនោះ!
    ម៉េច, យល់ដូចខ្ញុំនិយាយដែរទេ?

    • គំនិតរបស់​Peehs07 ពិតជាមានន័យមែន​នឹងគួរអោយចាប់អារម្មណ៌មែនទែន……
      យើងគួរតែមានអ្វីជារបស់យើងទើបគួរអោយចាប់អារម្មណ៌​នឹងមោទនភាព…..
      ចំលើយរបស់​Peehso7 ពិតជាគួរធ្វើការស្វែងយល់មែនស្តាប់ទៅប្លែកពីគេ….។

      និយាយអញ្ចឹងសូមអភ័យទោស​ខ្ញុំសុំស្គាល់ឈ្មោះពិតបានទេ?
      សូមអរគុណដែលបានតបមកកាន់ខ្ញុំបាទវិញ..ទោសជាយឺតបន្តិចក៏ប៉ុន្តែរមិនអីទេ​ព្រោះយើងទាំង​អស់គ្នាសុទ្ធតែរវល់ដូចគ្នានឹង​ឆ្លៀតពេលឆ្លើយបានអញ្ចឹងចាប់ទុកថា​Really good hey…….

      រីករាយដែលបានស្គាល់អ្នក

      ពី​វណ្ណពិសិដ្ឋ

  4. អរគុណ ខ្ញុំសូមផ្តល់ឈ្មោះរបស់ peehs07 ពិតប្រាកដ គឺ kaps ហើយខ្ញុំសូមបញ្ជាក់បន្ថែមនូវគំនិត ដែលទាក់ទងទៅនឹងការអភិវឌ្ឍប្រទេសកម្ពុជា គឺវាស្ថិតនៅលើបច្ចេកទេស ក្នុងការរៀបចំ មិនមែនសុទ្ធធ្វើបានផលប្រយោជន៍ទាំងអស់នោះទេ ត្រូវការសិក្សាស្រាវជ្រាវនិងរៀនសូត្រ ឱ្យបានច្បាស់លាស់និងល្អិតល្អន់ជាទីបំផុត។ តែយ៉ាងណាក៏ដោយ ខ្ញុំជឿថាវាមិនអាចធ្វើទៅបាន ដោយគ្រាន់តែ ឮគេថានោះទេ ពីព្រោះអ្នកនិយាយនេះ បានបង្កប់នូវអត្ថន័យជ្រៅណាស់។ បើយល់មិនដល់ ច្បាស់ជាខូចការធំ អញ្ចឹងបានន័យថា អ្នកមានគំនិតនិងអ្នកធ្វើត្រូវតែនៅជាមួយគ្នា និងដើរទន្ទឹមគ្នា ជានិច្ច!

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: