មុខម្ហូបអាម៉ុក

បាទសូមជំរាបសួរដល់មិត្ត​Cloger ទាំងអស់

បងប្អូនប្របហែលជាមានចំងល់ហើយថា​ខ្ញុំរៀនខាងសំណង់សោះហេតុអ្វីសរសេរ

ពីប្លក់ដែលទាក់ទងនឹងមុខម្ហូបធ្វើអី??​បាទជាខ្ញុំបាទមិនសរសេរទាក់ទងនឹងវិស័យ

នេះ​ព្រោះខ្ញុំបាទសង្កេតឃើញថាមានប្លក់ច្រើនទៅហើយដែលសរសេរពីសំណង់។

ហេតុផលមួយទៀតដែលជំរុញអោយខ្ញុំបាទសរសេរពីប្លក់នេះ​ព្រោះពីមុនធ្លាប់មាន​ជនបរទេសអគតិមួយចំនួនមើលងាយដល់រូបខ្ញុំបាទពីរឿងទាំងអស់នេះ។

ក្នុងនាមខ្ញុំបាទជាកូនខ្មែរម្នាក់​ខ្ញុំបាទពិតជាមានការឈឺចាប់ណាស់ដែលខ្ញុំបាទមិន

ដឹងប្រភពមុខម្ហូបទាំងអស់នោះ​ដែលជាហេតុអោយជនបរទេសអគតិឆ្លៀតឪកាស

បានដូច្នេះ។

មុខម្ហូមនេះមានឈ្មោះថាអាម៉ុក

កិច្ចពិភាក្សាថ្ងៃនេះគឺ​តើមុខម្ហូបអាម៉ុក​បង្កើតនៅឆ្នាំណា?​ដោយអ្នកណា?

សូមអរគុណ….​:-)

Advertisements

12 responses to this post.

  1. មើលទៅសំនួរនេះពិបាកឆ្លើយណាស់វណ្ណពិសិដ្ឋអើយ…….ខ្ញុំគិតថាពិបាកដូចរាវម្ជុលក្នុងបាត
    សមុទ្រអញ្ចឹង…!

    សូមទោសដែលខ្ញុំមិនអាចជួយរកចំលើយនេះបាន

  2. មុខម្ហូប្មួយនឹងខ្ញុំមិនដឺលឃើញផង ដូចជាចំលែក​ ម្ហូបអាម៉ុកធ្លាក់គឺកង្កែបមែនទេ??

  3. សួស្តីពិសិដ្ឋ
    ខ្ញុំ​មិនដឹង​ទាល់តែសោះពីមុខម្ហូបអាម៉ុកនេះបង្កើតនៅឆ្នាំណា ដោយអ្នកណា
    ពេលបានចំលើយ សូមជួយចូលកែតម្រូវក្នុងនេះផង ដើម្បីបំពេញចន្លោះខ្វះខាត់ http://km.wikipedia.org/wiki/អាម៉ុក
    អរគុណ…

  4. សូមអរគុណ​ឡង់ឌី​ដែលបានចូលមកលេងផ្ទះរបស់ខ្ញុំ
    ខ្ញុំនឹងចូលទៅ​update ពេលណាដែលខ្ញុំបានចំលើយ

    ជូនពរជួបសំណាងល្អ

  5. ពីមុនខ្ញុំដូចជាធ្លាប់បានមើលឯកសារមួយលើ​internet ឃើញថាព្រះមហាវីរះក្សត្រ​ព្រះបាទ
    សីហនុ​ជាអ្នកបង្កើតមុខម្ងូបអាម៉ុកនឹង​ក៏ប៉ុន្តែរខ្ញុំពុំប្រាកដទេ​ពីព្រោះឥឡូវរកឯកសារនោះ
    មិនឃើញទេ។​យ៉ាងណាៗ​សូមបង​ប្អូនជួយផ្តល់ចំលើយផង

    សូមអរគុណ

  6. អាម៉ុក​នេះ​ បើ​តាម​វចនានុក្រម​ជួន​ណាត ប្រាប់​ឲ្យ​ហៅ​ថា«ហហ្មុក​»វិញ​ទើប​ត្រឹម​ត្រូវ​ ព្រោះ​«​អាម៉ុក»​ជាពាក្យ​មិន​គាប់​គួរ។ ម្យ៉ាង​បើ​តាម​យោបល់​ខ្ញុំ ពាក្យ​«ហហ្មុក»​នេះ​មក​ពី​ពាក្យ​ថៃថា«ហហ្មុក»ដូច​គ្នា(ថៃ​សរសេរหอหมก) ហើយ​គេ​ក៏​មាន​មុខ​ម្ហូប​នេះ​ដូច​យើង​ដែរ។

    ប៉ុន្តែ​បើ​តាម​ទស្សនៈ​របស់​អ្នក​ស្រី​កែវ ចន្ទបូរណ៌បញ្ជាក់​ថាពាក្យ​នេះ​​ជា​ពាក្យ​របស់​ជន​ជាតិ​កួយ​ដែល​ជា​ជនជាតិ​ដើម​របស់​ខ្មែរ។ ការ​ពិត​យ៉ាង​ណា​ ខ្ញុំ​នៅ​តែ​មិ​ន​ច្បាស់។

  7. ធ្លាប់​តែ​ញ៉ាំ ដល់​តា​សួរ​ថា​កើត​នៅ​ឆ្នាំ​ណា ដោយ​អ្នកណា អាហ្នឹង​អត់​ដឹង​សោះ! ញ៉ុម​ចូល​ចិត្ត​ញ៉ាំ​អាម៉ុក​ហ្នឹង​ដែរ​តើ ព្រោះ​អី​រស់​ជាតិ​ប្លែក​ម្យ៉ាង​ដែរ។

  8. ស្រក់ទឹកមាត់មែនមែន!

  9. អូ​! ខ្ញុំ​ភ្លេច​សួរ​លោក .. តើ​បរទេ​ស​គេ​ថា​ម៉េច​ឲ្យ​លោក​ខ្លះ​ អំពីរឿង​នេះ?
    ខ្ញុំ​កំពុង​ស្រាវ​ជ្រាវ​អំពី​អាម៉ុក.. នៅ​ពេល​បាន​ព័ត៌មាន​គ្រប់​គ្រាន់​ខ្ញុំ​នឹងដាក់​ផ្សាយ​ម្តង​ទៀត ព្រោះ​មិន​ចង់​ឲ្យ​មាន​ការ​យល់​ច្រឡំទេ។

  10. បើតាមខ្ញុំចាំមិនភ្លេចទេនោះ មានថ្ងៃមួយមិត្តភកិ្តរបស់ខ្ញុំបានណែនាំខ្ញុំអោយបានស្គាល់ជនជាតិ​សៀមម្នាក់​គាត់នឹង​មកកំសាន្តស្រុកយើង​មានថ្ងៃមួយនុះជនជាតិសៀមនឹងក៏បានសួរខ្ញុំថា​តើម្ហូបខ្មែរមានអ្វីខ្លះ?​ខ្ញុំក៏ឆ្លើយថាមានដូចជាអាម៉ុក​មិនទាន់និយាយចប់ពីមាត់ស្រួលបួលផង​ស្រាប់តែជនជាតិសៀមនុះតមកខ្ញុំទាំងទទឹងទិសថា​មិនមែនទេអាម៉ុកនឹងជាម្ហូបរបស់ថៃទេតើ
    ខ្មែរលួចមុខម្ហូបរបស់ថៃហើយ​ខ្ញុំក៏បានតទៅវិញថាមិនមែនទេខ្មែរមិនបានលួចរបស់អ្នកឯងទេ
    មានតែជនជាតិអ្នកឯងទេតើដែលចួលចិត្តលួចរបស់ខ្មែរ…..ហើយវាក៏បន្តបើអ្នកឯងថាអាម៉ុកជា​របស់ខ្មែរអ្នកឯងមានអីជាភស្តុតាង​វាក៏បន្តសួរថា​អាម៉ុកកើតនូវឆ្នាំណា​នរណាជាអ្នកបង្កើត?​​ខ្ញុំពិតជាកប់យោបល់តែម្តងសំរាប់សំនួរមួយនេះ​ខ្ញុំក៏បាននិយាយបកទៅវិញថាចុះអ្នកឯងដឹងថា​ជនជាតិអ្នកឯងនឹងកើតនៅឆ្នាំណាទេ?​ពេលខ្មែរ់មានដើមកំនើតអ្នកឯងពុំទាន់នឹងមានឈ្មោះ​ប្រទេសផង​ត្រឹមជាកុលសម្ព័នលួចទឹកដីគេប៉ុណ្ណោះ​ពេលនោះវាក៏តបមកវិញថា​ខ្មែរកើតមុន​មែនតែមិនប្រាកដថារាល់អ្វីៗគ្រប់យ៉ាងខ្មែរជាអ្នកបង្កើតទេ​ពេលនុះខ្ញុំពិតមិនដឹងថានឹងត្រូវឆ្លើយថាយ៉ាងម៉េចទេ…វាក៏បានឆ្លើយប្រាប់ខ្ញុំពីដើមកំណើតអាម៉ុកនឹង​ថាជំនាន់ស្តេចអង្គណា….ខ្ញុំមិនចាំឈ្មោះទេ។
    ចាប់តាំងពេលនោះមកខ្ញុំក៏មានទំនាស់ជាមួយជនជាតិសៀមនុះរហូតមក។

    • ថ្ងៃ​ក្រោយ​បើ​វា​សួរ​ចឹង សួរ​ទៅវា​វិញ​ថា ជីតា​វា​កើត​ថ្ងៃ​ខែ​ឆ្នាំណា? បើ​វា​តប​មិន​បាន​ ឆ្លើយ​ត្រលប់​ទៅវា​វិញ​ថា សូម្បី​តែ​ជីតា​នៅ​ជិត​ខ្លួន​អ្នក​ឯង​មិន​ដឹង​ផង ចង់​ឲ្យ​មក​សួរ​រឿង​មុខ​ម្ហូ​ប​បង្កើត​ដោយ​អ្នក​ណា? នៅឆ្នាំ​ណា? សួរ​អ្វី​សួរ​ឲ្យ​ត្រូវ​រឿងមាន​ហេតុ​មាន​ផល រឿង​មុខ​ម្ហូប​មិន​ដែល​នរណា​កំណត់​បាន​ថា​នៅ​ឆ្នាំណា​ប្រាកដ​ទេ បើ​ថា​ជំនាន់​ណា​អាច​មាន​ខ្លះ! យ៉ាប់​ម៉ងអាខ្មោច​ថៃ!!

      ថ្ងៃ​មុន​ពេល​ខ្ញុំ​មក​ស្រុក​ខ្មែរ​បាន​ជួប​ថៃ​តាម​ផ្លូវដែរ គឺ​ជិះ​ឡាន​រួម​គ្នា​ វា​និយាយ​ផ្លែផ្កា​ឲ្យ​ថាទើប​តែ​មក​ពី​ប្រទេស​ខ្មែរ ថា​ទៅរក​ម្ហូប​ខ្មែរ​ញ៉ាំ តែ​ទៅ​កន្លែង​ណា​ក៏​មាន​តែ​ម្ហូប​ថៃ!! អាងាប់!
      ខ្ញុំ​ក៏​ថា​ឲ្យ​វា​វិញ​ថា បើ​អ្នក​ឯងចង់​ញ៉ាំ​ម្ហូប​ខ្មែរ​កម្មង់​ម្ហូប​ខ្មែរ​ទៅ បើ​កម្មង់​តែ​ម្ហូប​ថៃ​ឲ្យ​បាន​ម្ហូប​ខ្មែរ​មក​ពីណា?

ការ​បញ្ចេញ​មតិ​ត្រូវ​បាន​បិទ។

%d bloggers like this: