អំពីស្ថាបត្យកម្មខ្មែរ

រចនាបថនៃស្ថាបត្យកម្មខ្មែរ

ជំនឿនិងទំលៀមទំលាប់របស់ខ្មែរ

ក.​ប្រការដែលត្រូវចៀសវាង

– ការសាងសង់លំនៅដ្ឋាន​ហាមមិនអោយដាក់ចំកណ្តាលនៃដីឡូ

– ភ្លឺស្រែ​មិនអោយបុកចំមុខផ្ទះទេ

– មិនអោយមានដើមអំពិលនៅខាងត្បូងផ្ទះ​និងអណ្តូងខាងលិចផ្ទះ

(តាមជំនឿដូនតាថា​ឆ្មាសំបុរបីនិយាយ​: អំពិលពីត្បូង​អណ្តូងពីលិច​អន្លុងពង្ររ​ប្រព័ន្ធដោះញ៉ូ​គោក្រយៅក្រឡាច់​ពន្លឺអង្គុយខាងលិច​អោយខ្ញុំធ្វើម្តេច​ព្រោះខ្ញុំជាឆ្មា​)

– ចង្រ្គានបាយ​មិនអោយសង់របៀបឆ្កែបណ្តើរកូន​( សង់វែងស្របជាប់នឹងបណ្តោយផ្ទះ​)

– មេដំបូល​មិនអោយស្របនឹងផ្លូវ

– ក្បាលសរសរមិនអោយធំជាងគុលសរសរទេ​ដើមសរសរតូចៗដាក់នៅជួរក្រោយ

– ផ្ទះបែរមុខទៅត្បូងហាមដាក់ជណ្តើរខាងកើត​(រកសីមិនរីកចំរើន)

– ផ្ទះមិនត្រូវសង់នៅពីមុខព្រះវិហារទេ​ព្រោះនៅចំព្រះនេត្រព្រះ​ពេលព្រះបើក

ព្រះនេត្រអាចមានផលវិបាក

ខ.​ប្រការដែលត្រូវជ្រើសយក

– បង្គន់​និងចង្រ្កានបាយធ្វើយ៉ាងណាអោយអ្នកចូលទៅបានបែរមុខទៅខាងលិច

គឺគេច្រើនប្រកាន់ទៅតាមកន្ទុយនាគ

– ក្នុងដីឡូមួយ​ផ្ទះនៅទិសឥសានល្អ​ហើយបើមានជង្រុកស្រូវកាន់តែល្អ

គ.​ការជ្រើសរើសពេលសង់

– ការសង់ផ្ទះទៅតាមខែញី​និងខែខ្នើត​គេមិនសង់នៅខែឈ្មោល​(ខែវស្សា)

ទេ​ដូចជាមង្គលការក៏គេមិនប្រារព្ឋធ្វើនៅខែនេះដែរ

– ការមើលខែទៅឃើញថា​ខែនេះនាគដេកក្បាលទៅកើត​ខ្នងទៅត្បូង​ត្រូវ

អោយច្រកចូលនៅខាងជើង​ការជីកដីពីត្បូងខាងខ្នងនាគ​មកដាក់ផ្នែកខាងជើង

(តាមចាស់ទំ​នៅមន្ទីរធម្មការណ៌​ខេត្តស្វាយសីសុផុន)

ឃ. បរិដ្ឋានសំណង់

ផ្ទះខ្មែរជាទូទៅច្រើនសង់ខ្ពស់ពីដី​មូលហេតុគេសង់ខ្ពស់ពីដីបណ្តាលមកពីហេតុ ផលមួយចំនួនដូចខាងក្រោមនេះ​:

– នៅក្រោមផ្ទះអាចធ្វើការងារេផ្សងៗបាន​ជាពិសេសធ្វើជាក្រោលគោដែលអាច

មានផលប្រយោជន៌ពីយ៉ាងគឺ

* ដោយទឹកនោមគោមានជាតិអាម៉ូញ៉ាក់​ដែលនាំអោយមិនសូវមានម៉ូស

* ការដុះបំពក់ភ្លើងគោ​ក៏អាចនាំអោយបំបាត់មុស​ហើយផ្សែងភ្លើងអាច

ការសំណង់​និងស្លឹកនៅដំបូលដែលអាចនាំអោយឈើគ្មានមេ​រឺកណ្តៀសី

– ការសង់ខ្ពស់ពីដីតាមជំនឿ​កុំអោយរំខានដល់ផ្លូវលូនរបស់សត្វនាគ

– អាចការពារទឹកជំនន់​ដែលកើតមាននៅរដូវភ្លៀង

– អាចដាក់សំភារះកសិកម្ម​ដូចជា​រទេស​នង្គ័ល……

– ពេលដេកយប់ត្រជាក់ហើយគ្មានចំហាយស្រូបពីដីផង​និងអាចការពារសត្វ

សាហាវ​ជាពិសេសគឺសត្វពស់

– អាចផ្លាស់ប្តូរខ្យល់ត្រជាក់យ៉ាងងាយស្រួល​នៅពេលដែលព្រះអាទិត្យបាន

បញ្ចេញកំដៅមកលើដំបូល​និយាយជារួមទៅដើម្បីអោយមានបណ្តូរខ្យល់

ង.​មុខងារផ្ទះខ្មែរ

ផ្ទះខ្មែរមានចែកល្វែងតាមមុខងាររបស់វាដូចជា​:

១.​ល្វែងកំសាន្តចិត្ត​ជាកន្លែងទទួលភ្ញៀវ​បើមានវិធីការ​គឺជាកន្លែងសំរាប់ដាក់

ភ្លេងការ។

២.​ល្វែងកែវវិនាស​ជាច្រកផ្លូវដើរ​បើមានេះវិធីការ​សំរាប់ដាក់ភ័ស្តុតាងបណ្តាកា

៣.​ល្វែងច័ន្ទ​ជាបន្ទប់ដេករបស់ឪពុកម្តាយ​(ល្វែងនេះខ្ពស់ជាងល្វែងទី១​និងទី២​ប្រហែល​១តឹក​)

៤.​ល្វែងបង្កាន់មាស​ជាបន្ទប់កូនក្រមុំ​(ល្វែងនេះខ្ពស់ជាងល្វែងទី១​និងទី២​ប្រហែល​១តឹក​)

៥.​រាលហាល​ជាកន្លែងសំរាប់អង្គុយជជែកគ្នាលេងនៅពេលរាត្រី

៦.​ចង្រ្កានបាយ​ជាកន្លែងចំអិនអារហារ​និងដាក់ធ្យូង

៧.​ផ្លូវក្រោយ​ជាច្រកទី២​សំរាប់ចូលេនៅពេលដែលមានភ្ងៀវអង្គុយលេងេនៅមុខ

តែបើមានវិធីបុណ្យទាន​កន្លែងនេះជាកន្លែងសំរាប់ធ្វើម្ហូបវិញ។

អន្ថបទនិពន្ធរបស់​ស្ថាបត្យករជំនាន់ទី១​លឹម​ទ្រី

Advertisements

3 responses to this post.

  1. ពិសិដ្ឋអើយ…ខ្ញុំមើលអត់ឃើញទេ អក្សរហ្នឹងដូចជាពិបាកដល់ហើយ អានបានតែបន្តិចឡើងផ្សាអស់ហើយភ្នែក ហើយបន្តិចក្រោយមកក៏ស្រវាំង ទំព័រនេះមើលទៅដូចជាចាប់អារម្មណ៍…

    ឆ្លើយតប

    • បាទសូមជំរាបសួរបងប្រុស
      សូមអរគុណបងប្រុសដែលបានផ្តល់ជាមតិដើម្បីស្ថាបនាដល់ប្អូន
      ប្អូនធ្លាប់បានទទួលមតិពីបងប្រុសdenith​ ម្តងដែរពីបពា្ហនេះ
      ប្អូនចង់កែដែរតែមិនដឹងថាត្រូវកែវានៅកន្លែងណា

      មិនអីទេបងប្រុសខ្ញុំនឹងព្យាយាមស្វែងរកម្តងទៀត

      សូមអរគុណចំពោះការចាប់របស់បង
      សូមជំរាបលា

      វណ្ណ ពិសិដ្ឋ

      ឆ្លើយតប

  2. អានចប់ហើយ មានអីម៉្យាងដែរតើ! ហេហេ

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: